ចិនសម្តែងក្តីបារម្ភជាខ្លាំង និងទទូចឱ្យកម្ពុជា-ថៃ
អត្ថបទដោយ៖
ឆាយ រត្ថា
ដោះស្រាយបញ្ហាដោយសន្តិវិធី ក្រោយប្រទេសទាំងពីរផ្ទុះអាវុធដាក់គ្នា ដោយភាគីថៃបើកការវាយប្រហារលើប្រទេសកម្ពុជាមុន។
ចិនជំរុញឱ្យកម្ពុជា-ថៃចរចាដោះស្រាយបញ្ហាសន្តិវិធី ការរស់នៅជាសុខដុមរមនាក្នុងនាមជាប្រទេសជិតខាងល្អ។
កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះ ដោយសន្តិវិធី។ យ៉ាងណាក៏ដោយ កម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួល ស្គាល់ក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនខ្លួន។
#ams1minute