អ្នកនាំពាក្យក្រសួងការពារជាតិ៖ ទង្វើប្រកបដោយអរិភាពដែលបានកើតឡើងតាំងពីនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី ភ្នំទ្រព្យ

និងតំបន់ផ្សេងៗទៀតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ក្នុងព្រំដែនកម្ពុជាដែលទទួលស្គាល់ជាអន្តរជាតិ គឺជាការរំលោភបំពានដោយទៅដល់អធិបតេយ្យភាពកម្ពុជា និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។

កម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានប្រដាប់អាវុធរបស់កងកម្លាំងយោធាថៃដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមិនត្រឹមតែដល់សន្តិភាព ស្ថិរភាពនៅតាមបណ្តោយព្រំដែនកម្ពុជាប៉ុណ្ណោះទេប៉ុន្តែប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner