វេណេស៊ុយអេឡាងាកទៅពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុប

ការ៉ាកាស ៖ ប្រទេសវេណេស៊ុយអេឡា បានងាកទៅពង្រឹងទំនាក់ទំងជាមួយនឹងអឺរ៉ុប និងចក្រភពអង់គ្លេស បន្ទាប់ពីប្រតិបត្តិការយោធារបស់អាមេរិក បានឆ្មក់ចូលទៅចាប់ខ្លួនមេដឹកនាំប្រទេស គឺ លោក Nicolas Maduro កាលពីប្រមាណ ១០ថ្ងៃមុន។

រដ្ឋាភិបាលបណ្តោះអាសន្ន របស់វេណេស៊ុយអេឡា បាននិយាយថា គេត្រៀមខ្លួនជាស្រេចដើម្បី “ឆ្ពោះទៅមុខក្នុងដំណាក់កាលនៃទំនាក់ទំនងប្រកបដោយផលិតភាព” ជាមួយសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បន្ទាប់ពីមានកិច្ចពិភាក្សា ជាមួយបេសកជន របស់ប្លុកអឺរ៉ុប និង អង់គ្លេស កាលពីថ្ងៃចន្ទ។

រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានអំពាវនាវឱ្យ បើកច្រកនៃកិច្ចសន្ទនាដែលកាន់តែស៊ីជម្រៅ និងកាន់តែខ្លាំង ជាមួយនឹងសហភាពអឺរ៉ុប។
ប្លុកលោកខាងលិចមួយនេះ មិនដែលទទួលស្គាល់លោក Maduro ជាមេដឹកនាំស្របច្បាប់ របស់ប្រទេសវេណេស៊ុយអេឡា នោះទេ។

គួររម្លឹកថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ កម្លាំងយោធាអាមេរិក បានវាយឆ្មក់ប្រទេសវេណេស៊ុយអេឡា និង បានចូលទៅចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដល់រដ្ឋធានីការ៉ាកាស រួចនាំខ្លួនយកមកពីកាត់ទោស នៅទឹកដីអាមេរិក ជុំវិញបញ្ហាគ្រឿងញៀន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner