រុស្ស៊ីពន្យុះអាមេរិកឲ្យស្រូតចាត់ការលើ Greenland មុនពេលខ្លួនយកមកគ្រប់គ្រង

មូស្គូ ៖ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី បានពន្យុះអាមេរិក ឲ្យប្រញាប់ធ្វើសកម្មភាពលើតំបន់ស្វ័យត Greenland មុនពេលដែលខ្លួនដណ្តើមយកមកគ្រប់គ្រង បានមុន។ នេះបើតាមសារព័ត៌មាន រយធឺ។

លោក Dmitry Medvedev បានអះអាងថា ប្រជាជន Greenland អាចបោះឆ្នោតចូលរួម ក្លាយជាផ្នែកមួយនៃទឹកដីរុស្ស៉ី ប្រសិនបើ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនធ្វើសកម្មភាពភ្លាមៗ ដើម្បីគ្រប់គ្រងដែនដីអាក់ទិកមួយនេះ ទេនោះ។

ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់ ការកត់សម្គាល់បែបនេះ របស់លោក Medvedev កាលពីថ្ងៃចន្ទ ទី១១ ខែមករា។

«លោក ត្រាំ ចាំបាច់ត្រូវតែប្រញាប់ប្រញាល់…បើតាមព័ត៌មានមិនផ្លូវការ នៅប៉ុន្មានថ្ងៃខាងមុខ អាចនឹងមានការបោះឆ្នោតប្រជាមតិមួយដែលនៅពេលនោះ ប្រជាជន Greenland ជាង ៥ម៉ឺន៥ពាន់នាក់ អាចបោះឆ្នោតចូលរួមជាមួយរុស្ស៉ី»។

សហរដ្ឋអាមេរិកចង់គ្រប់គ្រង Greenland ដែលជាតំបន់ស្វយ័ត របស់ដាណឺម៉ាក ដោយ លោកប្រធានាធិបតី ត្រាំ ថែមទាំងគំរាមទៀតថា បើមិនអាចយក Greenland បានដោយស្រួលទេ នោះលោកនឹងប្រើប្រាស់កម្លាំងចាំបង្ខំ៕

ប្រភពពី រយធឺ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner