សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងសុំ សេចក្តីសុខនៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម និងរូបសំណាក លោកយាយ ទេព
សៀមរាប៖ ក្នុងឱកាសបំពេញបេសកកម្មមនុស្សធម៌នៅលើទឹកដី អង្គរខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា បានអញ្ជើញថ្វាយទៀន ធូប ផ្កាភ្ញី និងគ្រឿងរណ្ដាប់បូជានៅទីសក្ការៈ ព្រះអង្គចេកព្រះអង្គចម និងរូបសំណាកលោកយាយ ទេព ដើម្បីបួង សួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាពជូនជាតិមាតុភូមិ កម្ពុជា។
អាន៖ ក្នុងឱកាសនៃពិធីបួងសួងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសកុសលជូនដល់វីរយុទ្ធជន ដែលបានពលីក្នុង បុព្វហេតុជាតិមាតុភូមិ និងបួងសួងចំពោះព្រះមហាក្សត្រខ្មែរគ្រប់ ព្រះអង្គ ដល់ដូនតាបុព្វបុរសខ្មែរ មេទ័ពខ្មែរ ដែលបានពលីសាច់ ស្រស់ ឈាមស្រស់ ការពារបូរណភាពទឹកដីបន្សល់ទុកឱ្យកូនចៅ រហូតមកដល់បច្ចុប្បន្ន។ សម្ដេចបានបួងសួងសូមដួងព្រលឹង ដូនតាខ្មែរ បន្ដអភិបាលគ្រងរក្សាមាតុភូមិកម្ពុជាទៅមុខទៀតឱ្យ បានសុខសប្បាយ រីកចម្រើនជារៀងដរាប។សូមបារមីព្រះអង្គ ចេកព្រះអង្គចម និងលោកយាយទេព ព្រមទាំងទសបារមី វត្ថុស័ក្តិសិទ្ធិ សូមប្រសិទ្ធពរជ័យ តាមជួយបីបាច់គ្រងរក្សាថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ វីរកងទ័ព វីរនគរបាល និងប្រជាជនកម្ពុជានៅទូទាំងប្រទេស៕
ដោយ៖គ្រី សម្បត្តិ



