ធនាគារជាតិនៃកម្ពុជាណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យផ្តល់ការអនុគ្រោះដល់៖
អត្ថបទដោយ៖
ឆាយ រត្ថា
១. សម្រាប់អតិថិជនជាជនភៀសសឹក៖
- លើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ តុលា ២០២៥។
- លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងការប្រាក់ដើម ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ តុលា ២០២៥ ហើយមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។
២. សម្រាប់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិ
- លើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទានរយៈពេល ៦ខែ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ មករា ២០២៦។
- លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងការប្រាក់ដើម រយៈពេល ៦ខែ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ មករា ២០២៦ ហើយមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។


#ams1minute