បុរី ឌឹផ្លរ៉ា ផ្លូវជាតិលេខ ៦A ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេសដោយបញ្ចុះ ថ្លៃ៣,០០០ដុល្លារ សម្រាប់ការកក់ប្រភេទវីឡាឃ្វីន ចាប់ពីថ្ងៃនេះ រហូតដល់ចុងខែមេសានេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរី ឌឹផ្លរ៉ា ផ្លូវជាតិលេខ ៦A បានប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេសជូនដល់អតិថិជនដោយមានការបញ្ចុះថ្លៃ៣,០០០ដុល្លារ សម្រាប់ការកក់ប្រភេទវីឡាឃ្វីន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៩ខាងមុខ មិនត្រឹមតែប៉ុណ្ណោះ នៅមានការចាប់រង្វាន់បន្ថែមយកទូរទស្សន៍ ម៉ាស៊ីនបោកគក់ និងទូរសព្ទដៃថែមទៀតផងជាការដូរលើកទឹកចិត្តបន្ថែម ក្នុងឳកាសដែល បុរី ឌឹ ផ្លរ៉ា ធ្វើការតាំងពិព័រណ៍នៅអគារកោះពេជ្ររយៈពេល២ថ្ងៃ ដែលចាប់ពីថ្ងៃទី២៦ ដល់ទី២៧ ខែមេសា ឆ្នំា២០១៩នេះ។

ប្រាប់ក្រុមអ្នកយកព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែមេសានេះ ក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនដល់អតិថិជនរបស់ខ្លួន លោក សាំង សុភ័ក្ររ៉ាឌី ប្រធានផ្នែកលក់របស់បុរី The Flora បានមានប្រសាសន៍ថា អតិថិជនទំាងអស់គ្រាន់តែធ្វើការកក់មុនត្រឹមតែ៥,០០០ដុល្លារ និងបង់រាល់ខែចំនួន៧០៧ដុល្លារក្នុងមួយខែរយៈពេល២០ឆ្នាំ នឹងទទួលបានផ្ទះប្រភេទវីឡាកូនកាត់-LH1មួយដ៏ស្រស់ស្អាត។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានសហការជាមួយធនាគារ ដើម្បីងាយស្រួលក្នុងការបង់រំលស់ផងដែរ ដូចជា ធនាគារ កាថេ RHB CIMB និងធនាគារផ្សេងៗទៀត។ លោកបន្តថា ក្រៅពីប្រូម៉ូសិនពិសេសមិនធ្លាប់មាននេះ គម្រោង បុរី ឌឹ ផ្លរ៉ា ក៏មានកាដូបន្ថែមដូចជា ទូរតាំងទូរទស្សន៍ ទូរតាំងសម្ភារះ ម៉ាស៊ីនបឺតផ្សែង និងទូរចង្ក្រានបាយលើ-ក្រោម ដែលផ្តល់ភាពងាយស្រួល និងបន្ថែមភាពស្រស់ស្អាតគេហដ្ឋានអតិថិជនមួយកម្រិតទៀត។

លោកបញ្ជាក់ថា គម្រោង បុរី ឌឹ ផ្លរ៉ា មានប្រភេទផ្ទះដូចជា វីឡាឃ្វីន (Queen Villa) វីឡាភ្លោះ (Twin-Villa) វីឡាកូនកាត់ (Link-House) ហ្សបហោស៍ (Shop House) ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ២០០ហិកតាស្ថិតនៅតាមបណ្តោយផ្លូវជាតិ ៦A ក្នុងតំបន់អភិវឌ្ឍន៍នៃទីក្រុងរណបថ្មីជ្រោយចង្វារ ដែលរួមមាន សួនសត្វសាហារី សណ្ឋាគារលំដាប់ផ្តាយប្រាំ ស្តាតមរតកតេជោថ្មី និងគម្រោងអភិឌ្ឍន៍ផ្សេងៗជាច្រើនទៀត។

ប្រធានផ្នែកលក់រូបនេះបានបន្ថែមទៀតថា បុរី ឌឹ ផ្លរ៉ា ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការសាងសង់អគារលំនៅស្ថានតាមរយៈបុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូតបែបខ្មែរ និងអឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឱ្យអតិថិជនរស់នៅក្នុងលំនៅស្ថានដ៏ទំនើប មានគុណភាព និងប្រកបដោយសេចក្តីសុខក្នុងវីឡាគ្រប់ប្រភេទវីឡា និងផ្ទះល្វែងអាជីវកម្ម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner