លោក Putin ចង់ដកលុយដែលអាមេរិកបង្កក បង់១ពាន់លានដុល្លារចូលក្រុមប្រឹក្សាសន្តិសុខរបស់លោក Trump

មូស្គូ ៖ លោក Putin បាននិយាយថា រុស្ស៊ីអាចបង់ ១ពាន់លានដុល្លារ ចូលទៅក្នុងក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមគំនិតបង្កើតឡើង ដោយលោក Trump ប៉ុន្តែ លុយទាំងនោះ ត្រូវយកចេញពីទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានអាមេរិកបង្កក។

ក្នុងអំឡុងពេល កិច្ចប្រជុំរដ្ឋាភិបាល តាមទូរទស្សន៍ កាលពីថ្ងៃពុធ, លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា រុស្ស៊ីអាចបង់លុយ ១ពាន់លានដុល្លារ ដែលត្រូវបានស្នើសុំឱ្យចូលជាសមាជិកអចិន្ត្រៃយ៍ នៃ ‘ក្រុមប្រឹក្សាសន្តិភាព’ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្តែ លុយទាំងនោះ ត្រូវតែយកចេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក នៅក្រោមរដ្ឋបាលរបស់អាមេរិកមុន។

លោក ពូទីន បានបន្ថែមថា ទ្រព្យសម្បត្តិទាំងនេះ ក៏អាចត្រូវបានប្រើប្រាស់ ដើម្បីកសាងឡើងវិញ នូវទឹកដីដែលរងការខូចខាតដោយអរិភាព បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន ផងដែរ។

មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បាននិយាយថា រុស្ស៊ីនឹងសិក្សាបន្ថែម អំពីការអញ្ជើញ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យចូលរួមក្នុង “ក្រុមប្រឹក្សាសន្តិភាព” នេះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner