លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិ សុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណ្ណត្តិទី៣បើកកិច្ច ប្រជុំរក្សាសុវត្ថិភាពមុននិងក្រោយដំណើរការបោះឆ្នោត
លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិ សុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណ្ណត្តិទី៣ បានបើក កិច្ចប្រជុំមួយដើម្បីរៀបចំបែងចែកសកម្មភាពការងារសន្តិសុខនិងសណ្តាប់ធ្នាប់សម្រាប់យុទ្ធនាការឃោសនា, ដំណាក់កាលបោះឆ្នោតនិងក្រោយការបោះឆ្នោត។ លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិ សុខ អចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត រួមមានសមាសភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ, បញ្ជាការដ្ឋានកងរាជអា វុធហត្ថ ជាតិ, បញ្ជាការដ្ឋានកងទ័ពជើងគោក, អង្គភាពជាប់ពាក់ព័ន្ធនានានៃបណ្តាក្រសួងមន្ទីរដែលរួមមានក្រសួងមហា ផ្ទៃ, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងការបរទេស, ក្រសួងយុត្តិធម៌, ក្រសួងសង្គមកិច្ច អតីតយុទ្ធ ជននិងយុវនីតិសម្បទា, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាល រាជធានី ខេត្ត ក្រុងទូទាំងប្រទេស។ កិច្ចប្រជុំនៃលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះ ឆ្នោតនៅថ្ងៃទី២៦មេសានេះ នៅក្នុងបរិវេណក្រសួងមហាផ្ទៃ ដឹកនាំដោយអគ្គស្នងការនគរបាលជាតិ នាយឧត្តម សេនីយ៍នេត សាវឿន ។