ពលរដ្ឋចាស់ជរាមានជំងឺរស់នៅសង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះទី១ បន្តទទួលបានការជួយសង្គ្រោះ ពីកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ

ភ្នំពេញ៖ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ តំណាងលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចាស់ជរាងាយរងគ្រោះចំនួន១០គ្រួសារ និងបានយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីមកឧបត្ថម្ភជូនក្នុងការជួយសម្រាលនូវការខ្វះខាតផ្សេងៗ។
សកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះ ដែលដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ខាងលើនេះ បានធ្វើឡើងស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះទី១ នាថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០១៩នេះ។ លោកស្រី អាន ផល្លា បានថ្លែងថា អំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកមកឧបត្ថម្ភជូន នាពេលនេះ គឺតំណាងឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកស្រីបានសង្កត់ធ្ងន់ថា អំណោយទាំងនេះដែរ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះប៉ុណ្ណោះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ តាមរយៈអាជ្ញាធរខណ្ឌ រហូតមកដល់សង្កាត់ និងភូមិ ពីព្រោះសុខទុករបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្ដេចទាំងពីរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner