លោក Elon Musk គ្រោងបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI លើលំហអាកាសដំបូងគេក្នុងលោក

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន SpaceX របស់លោកមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានបញ្ចេញផែនការដ៏មហិច្ឆតាមួយ គឺការបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យបច្ចេកវិទ្យា AI នៅទីអវកាសដំបូងគេរបស់ពិភពលោក ។

បើតាមឯកសារផ្លូវការដាក់ជូនទៅកាន់គណៈកម្មាធិការទំនាក់ទំនងសហព័ន្ធ ហៅកាត់ (FCC), តាមរយៈគម្រោងនេះ ក្រុមហ៊ុន SpaceX អាចនឹងបាញ់បង្ហោះផ្កាយរណបរហូតដល់ ១ លានគ្រឿង ដើម្បីហោះអណ្តែតជុំវិញភពផែនដី ហើយទាញយកថាមពលពីពន្លឺព្រះអាទិត្យ បង្កើតជាមជ្ឈមណ្ឌផ្ទុកទិន្នន័យ AI ដំណើរការ ២៤ ម៉ោងក្នុងសប្តាហ៍ ។

សារព័ត៌មាន interesting engineering រាយការណ៍ថា, សំណើខ្នាតយក្សមួយនេះ ធ្វើឡើងស្របពេលដែលក្រុមហ៊ុន SpaceX និង xAI របស់លោកមហាសេដ្ឋី Elon Musk កំពុងស្ថិតក្រោមការពិភាក្សាដើម្បីច្របាច់បញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ។

ចំពោះការរួមបញ្ចូលគ្នានេះ នឹងផ្តល់សន្ទុះថ្មីដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន SpaceX ក្នុងការបាញ់បង្ហោះផ្កាយរណបទៅកាន់ទីអវកាស ដើម្បីបង្កើតជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ចូលទៅក្នុងគន្លងផែនដី ។

ប្រសិនបើផែនការប្រកបដោយមហិច្ឆតារបស់ក្រុមហ៊ុន SpaceX ត្រូវបានអនុម័តមែន នោះក្រុមហ៊ុនអវកាសឯកជនរបស់លោក Elon Musk នឹងវ៉ាដាច់គូរប្រជែងរបស់ខ្លួន មានដូចជាក្រុមហ៊ុន Google, ក្រុមហ៊ុន OpenAI និងក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook ៕

ប្រភព ៖ interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner