ម៉ាឡេស៊ីហាមឃាត់លើការនាំចូល កាកសំណល់អេឡិកត្រូនិក
អត្ថបទដោយ៖
លន់ សារ៉ាត
គូឡា ឡាំពួ ៖ ម៉ាឡេស៊ីបានប្រកាសហាមឃាត់ជាបន្ទាន់ លើការនាំចូលកាកសំណល់អេឡិកត្រូនិក ខណៈដែលរដ្ឋាភិបាលបានប្តេជ្ញាថា ប្រទេសនេះនឹងមិនក្លាយជា “កន្លែងចាក់សំរាម” សម្រាប់កាកសំណល់ របស់ពិភពលោកនោះទេ។
យោងតាមសារព័ត៌មាន South China Moring Post, គណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ហៅកាត់ MACC បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃពុធថា កាកសំណល់អេឡិចត្រូនិចទាំងអស់ ដែលត្រូវបានគេស្គាល់ជាទូទៅថាជា E-Waste នឹងត្រូវបានចាត់ថ្នាក់ឡើងវិញក្រោមប្រភេទ “ការហាមឃាត់ដាច់ខាត” ដែលមានប្រសិទ្ធភាពភ្លាមៗ។
កន្លងមក ប្រទេសម៉ាឡេស៊ីបានជួបបញ្ហាជាមួយនឹងបរិមាណដ៏ច្រើននៃកាកសំណល់អេឡិចត្រូនិកដែលបាននាំចូល ដែលភាគច្រើនត្រូវបានគេសង្ស័យថាខុសច្បាប់ និងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងបរិស្ថាន៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ