វិធីសាមញ្ញៗ ដែលគាំទ្រដោយវិទ្យាសាស្រ្ត ដើម្បីជួយសម្អាតមីក្រូប្លាស្ទិកចេញពីរាងកាយរបស់មនុស្ស

បរទេស ៖ យោងតាមការស្រាវជ្រាវបានបង្ហាញថា មនុស្សទទួលទានភាគល្អិតមីក្រូប្លាស្ទិករាប់ម៉ឺនក្នុងមួយឆ្នាំតាមរយៈអាហារ និងភេសជ្ជៈ ដោយវាត្រូវបានរកឃើញនៅក្នុងទឹក អំបិល អង្ករ ផ្លែឈើ បន្លែ និងសម្ភារៈវេចខ្ចប់អាហារ។

ការស្រាវជ្រាវ បានភ្ជាប់ការប៉ះពាល់មីក្រូប្លាស្ទិកជាមួយនឹងការរលាក ការផ្លាស់ប្តូរមីក្រូប៊ីយូមក្នុងពោះវៀន ជំងឺបេះដូង មហារីក និងសារធាតុគីមីគ្រោះថ្នាក់ដូចជា PFAS។

អ្នកវិទ្យាសាស្ត្រកំពុងសិក្សាថា តើជាតិ ហ្វៃបឺ (fiber) ក្នុងអាហារអាចជួយបញ្ចេញមីក្រូប្លាស្ទិកពីក្នុងពោះវៀន និងបង្កើនការបញ្ចេញវាចេញពីរាងកាយបានដែរឬទេ? ការសាកល្បងលើសត្វ ជាពិសេសកណ្តុរ បានបង្ហាញថា ជាតិ fiber ខ្លះដូចជា ឈីតូសាន (chitosan) អាចបង្កើនការបញ្ចេញមីក្រូប្លាស្ទិកបានយ៉ាងច្រើន។ ទោះជាយ៉ាងណា វិធីសាស្ត្រនេះមិនទាន់ត្រូវបានបញ្ជាក់នៅលើមនុស្សទេ ហើយមិនមែនជាតិ fiber ទាំងអស់សុទ្ធតែមានប្រសិទ្ធភាពដូចគ្នាទេ។

ទោះ មានភាពមិនច្បាស់លាស់ ការបង្កើនការទទួលទានជាតិ fiber និងកាត់បន្ថយការប្រើប្លាស្ទិកក្នុងការរៀបចំអាហារ និងជាវិធានការប្រុងប្រយ័ត្នដែលមានអត្ថប្រយោជន៍បំផុត៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner