Zelensky ថា អាមេរិកចង់ឲ្យចប់សង្គ្រាមទាំងស្រុង ត្រឹមខែមិថុនា
កៀវ ៖ លោក Volodymyr Zelensky បាននិយាយថា សហរដ្ឋអាមេរិកចង់ ឱ្យរុស្ស៊ី និង អ៊ុយក្រែន បញ្ចប់សង្គ្រាមទាំងស្រុង នៅត្រឹមខែមិថុនា ឆ្នាំ២០២៦។
ប្រធានាធិបតីអ៊ុយក្រែន រូបនេះ បានបន្ថែមថា ភាគីទាំងពីរ ត្រូវបានអញ្ជើញឱ្យទៅសហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សា នៅសប្តាហ៍ក្រោយ។
នៅក្នុងការអត្ថាធិប្បាយ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍, លោក Zelensky បានប្រាប់អ្នកយកព័ត៌មាន ពីអ្វីដែលបានកើតឡើង ក្នុងអំឡុង ជុំទីពីរ នៃ កិច្ចចរចាសន្តិភាព ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅក្នុងទីក្រុង Abu Dhabi ដែលបានបញ្ចប់ កាលពីថ្ងៃសុក្រ ដោយមិនមានរបាយការណ៍ណាមួយ អំពីលទ្ធភាពជាកលាក់ ជាដុំកំភួន។
លោក Zelensky បាននិយាយថា បញ្ហាធំនៅតែពិបាក រួមទាំង សម្បទានទឹកដី ដែលអ៊ុយក្រែន ស្ថិតនៅក្រោមសម្ពាធ ក្នុងការធ្វើរឿងនេះ។ លោក បានអះអាងថា ភាគីទាំងពីរ បានពិភាក្សា ជាលើកដំបូង អំពីលទ្ធភាព នៃ កិច្ចប្រជុំត្រីភាគី រវាងមេដឹកនាំ ទាំងបីប្រទេស អាចរៀបចំនៅរដ្ឋម៉ៃអាមី សប្តាហ៍ក្រោយ។
នៅពេលដែល ត្រូវបានសួរថា តើពេលវេលានៃកិច្ចព្រមព្រៀង ត្រូវមានជាក់លាក់ នៅពេលណានោះ, មេដឹកនាំ អ៊ុយក្រែន រូបនេះ បានឆ្លើយតបថា «អាមេរិក និយាយថា ពួកគេចង់ធ្វើអ្វី គ្រប់យ៉ាង ឲ្យចប់ នៅខែមិថុនា»។
យ៉ាងណាមិញ មិនមានការអត្ថាធិប្បាយភ្លាមៗ ពីទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងមូស្គូ នោះទេ ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិងកំពុងជំរុញឱ្យបញ្ចប់ជម្លោះ ចាប់តាំងពីលោកបានឡើងកាន់តំណែង ម្តងទៀត កាលពីជាងមួយឆ្នាំមុន៕
ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត