Grab និងខ្សែភាពយន្ត Avengers: Endgame របស់ផលិតកម្ម Marvel Studios សហការគ្នាដើម្បីជួយដោះស្រាយបញ្ហារបស់អតិថិជន ដែលធុញទ្រាន់ក្នុងពេលបើកបរក្រោមពន្លឺព្រះអាទិត្យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមហ៊ុន Grab និងខ្សែភាពយន្ត Avengers: Endgame របស់ផលិតកម្ម Marvel Studios បានសហការគ្នាដើម្បីជួយដោះស្រាយបញ្ហារបស់អតិថិជន ដែលធុញទ្រាន់ក្នុងពេលបើកបរក្រោមពន្លឺព្រះអាទិត្យ ដោយក្រុមហ៊ុនទាំង២បានដាក់ឲ្យដំណើរការជាផ្លូវការនូវយុទ្ធនាការឈ្មោះថា Saving the Everyday With One Super App (ដោះស្រាយបញ្ហាប្រចាំដោយប្រើប្រាស់កម្មវិធីតែមួយ)នៅកម្ពុជា និងទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមនៅថ្ងៃនេះ។

ក្រុមការងារទើបបង្កើតថ្មីនេះ នឹងជួយឲ្យអ្នកប្រើប្រាស់ទទួលបាននូវអត្ថប្រយោជន៍ដ៏អស្ចារ្យពីកម្មវិធីរបស់ Grab។ បើទោះបីជាយើងមិនអាចជួយសង្គ្រោះពិភពលោកបានក៏ដោយ ប៉ុន្តែយើងអាចជួយលោកអ្នកឲ្យរួចផុតពីបញ្ហាជារៀងរាល់ថ្ងៃទាំងនេះ និងធ្វើឲ្យជីវិតកាន់តែងាយស្រួល តាមមធ្យោបាយរបស់យើង។

បន្ថែមលើនេះ បើតាមតំណាងក្រុមហ៊ុន Grab ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ អ្នកប្រើប្រាស់កម្មវិធីរបស់ Grab អាចទទួលបានវត្ថុអនុស្សាវរីយ៍ និងសំបុត្រកុនពី Marvel Studios’ Avengers: Endgame តាមរយៈការប្រើប្រាស់សេវាជារៀងរាល់ថ្ងៃដែលមានក្នុងកម្មវិធី Grab។ ការផ្តល់ជូនដ៏រំភើបៗជាច្រើនដែលអ្នកប្រើប្រាស់ Grab អាចទទួលបានដូចជា រង្វាន់សម្រាប់អ្នកទាំងអស់គ្នា៖

● កម្មវិធី GrabRewards: បង្ហាញពីការចូលចិត្តរបស់លោកអ្នកលើខ្សែភាពយន្ត Avengers: Endgame តាមរយៈការប្តូរពិន្ទុ ដើម្បីយកវត្ថុអនុស្សាវរីយ៍ តាមរយៈបញ្ជីរាយមុខទំនិញរបស់កម្មវិធី GrabRewards។

●  Avengers GrabTuktuk: ថតរូប Selfie ក្នុងពេលធ្វើដំណើរជាមួយរ៉ឺម៉កកង់បី ដែលបានបិទស្លាកសញ្ញា Avengers រួចបង្ហោះនៅលើបណ្តាញសង្គម Facebook ហើយបន្ទាប់មក ធ្វើដំណើរទៅកាន់ការិយាល័យរបស់ Grab នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២ ខែឧសភា តទៅ ដើម្បីទទួលបានសំបុត្រកុនមួយ និងឧបករណ៍ទប់លំនឹងទូរសព្ទ១ពីយើង។ 

●  ការចាប់ឆ្នោតផ្សងសំណាងនៅតាមស្តង់ផ្សព្វផ្សាយរបស់ Grab: ទទួលបានឱកាសក្នុងការឈ្នះសំបុត្រកុនរបស់ Avengers: End Game នៅតាមស្តង់ផ្សព្វផ្សាយរបស់ Grab ចាប់ពីថ្ងៃទី ២៥ ដល់ទី២៨ ខែមេសា នៅកន្លែងទទួលភ្ញៀវរបស់រោងមហោស្រព Major Cineplex ចំនួនទាំង៣ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ការបង្ហាញពីគំរូរូបភាពមួយចំនួន៖

●  ការផ្លាស់ប្តូរតួអង្គ: ស្វែងរកវីរបុរសនៅតាមដងផ្លូវរបស់យើង ខណៈដែល GrabTuktuk និងដៃគូបើកបរមួយចំនួនរបស់យើង មានការតុបតែងដូចជាផ្ទៃនៃខ្សែភាពយន្ត Avengers អ៊ីចឹង។

●  ផ្ទៃរូបភាពក្នុងកម្មវិធី Grab: កម្មវិធីរបស់ Grab បានទទួលការផ្លាស់ប្តូររូបភាពលើអេក្រក់ដើមទាំងស្រុង តាមរយៈការដាក់ឲ្យដំណើរការនូវកាតសន្សំពិន្ទុផ្សេងៗ។ ចុចប៊ូតុង Transport ដើម្បីមើលវីរបុរសដែលនៅជិតលោកអ្នកបំផុត ខណៈដែលរូបភាពរបស់យាន្តជំនិះទាំងអស់ត្រូវបានផ្លាស់ប្តូរ។ លោកអ្នកអាចូលទៅក្នុងកម្មវិធី ហ្រ្គេប ដើម្បីមើលមាតិកាផ្សេងៗដូចជា អត្ថបទ សំណួរសាកល្បងសមត្ថភាព និងទស្សនាវីដេអូផ្សេងទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner