Lukaku បង្ហាញពីក្ដីបំណងទៅលេងនៅក្របខ័ណ្ឌ Serie A នៅថ្ងៃអនាគត

អត្ថបទដោយ៖
Kien Sereyvuth

ខ្សែប្រយុទ្ធ Romelu Lukaku របស់ Manchester United បានបង្ហើបថា រូបគេមានក្ដីស្រមៃ ទៅលេងនៅក្របខ័ណ្ឌ Serie A នៅដំណាក់កាលណាមួយ ក្នុងអាជីពរបស់ខ្លួន។ ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្ស៊ិក បានចាកចេញពីស្រុកកំណើតមកប្រកបអាជីពនៅអង់គ្លេសកាលឆ្នាំ២០១១ ហើយធ្លាប់លេងនៅ Chelsea និង Everton និងក៏ធ្លាប់លេងខ្ចីជើងនៅក្លិប West Brom Albion មុនពេលផ្ទេរមក United កាលពីឆ្នាំ២០១៧។

ក្នុងដំណាក់កាលមួយ កីឡាករវ័យ២៥ឆ្នាំថា នឹងសាកល្បងខ្លួនឯង ទៅលេងក្នុងប្រទេសអ៊ីតាលី ប៉ុន្តែយ៉ាងណា Lukaku ថាពេលនេះរូបគេគិតតែពីអនាគតនៅ Old Trafford ប៉ុណ្ណោះ។ “ការទៅលេងនៅ Serie A គឺជាក្ដីស្រមៃ។ វាអាចនឹងស្ថិតក្នុងក្ដីស្រមៃពិតប្រាកដ។ ខ្ញុំសង្ឃឹមថានឹងអាចទៅលេងក្នុងពេលឆប់ៗនេះឬយូរជាងនេះក៏មិនដឹង ទោះបីជាខ្ញុំពេលនេះផ្ដោតទៅលើតែ Man Utd ក៏ដោយ”។ ក្នុងនាមជាខ្សែប្រយុទ្ធលេខ៩ Romelu Lukaku រកបានគ្រាប់បាល់១៥គ្រាប់គ្រប់ពានរង្វាន់ឲ្យបិសាចក្រហមនៅរដូវកាលនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner