សត្វផ្សោតទន្លេមេគង្គកម្ពុជាកើនដល់១១៣ក្បាល ក្រោយរកឃើញ កូនផ្សោតកើតថ្មី១ក្បាលទៀត
ភ្នំពេញ៖ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបង្ហាញនូវការ រកឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀតដែលកើតចំថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ជាទិវានៃក្តីស្រឡាញ់។វត្តមានកូនផ្សោតកើតថ្មីនេះនាំឱ្យចំនួនសត្វផ្សោតទន្លេមេគង្គកម្ពុជាកើនដល់ចំនួន១១៣ក្បាល ។
ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ នេះថា ការរកឃើញកូនផ្សោតទើបកើតថ្មីនេះធ្វើឡើងដោយក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF។រូបភាពកូនផ្សោតដែលទើបរកឃើញថ្មីត្រូវបានគេថតរូបភាពបាននៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃអង្គារទី១៧ ខែកុម្ភៈ ខណៈអ្នកជំនាញអះអាងថា វាបាន
កើតកាលពីថ្ងៃទី១៤ ខែកុម្ភៈ ។
តាមរយៈកូនផ្សោតកើតថ្មីនេះ ក្រសួងកសិកម្មបង្ហាញថា ចំនួនសត្វផ្សោតទន្លេមេគង្គបានកើនដល់ ១១៣ក្បាល។
ដោយឡែកគិតចាប់ពីឆ្នាំ២០២៥ដល់ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ ២០២៦កំណត់ត្រាទាក់ទងនឹងសត្វផ្សោតពុំមានករណីសត្វផ្សោតស្លាប់ទេ ៕








ដោយ៖ម៉ាដេប៉ូ