លោក Zelensky ថា មានការហៅទូរស័ព្ទ វិជ្ជមាន ជាមួយអ្នកចរចាអាមេរិក

កៀវ ៖ លោក Zelensky និយាយថា លោកមានការហៅទូរស័ព្ទ ប្រកបដោយភាពវិជ្ជមាន ជាមួយអ្នកចរចាអាមេរិក អំពីដំណើរការសន្តិភាព នៅអ៊ុយក្រែន ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃពុធ ថា លោកមានការហៅទូរស័ព្ទ “វិជ្ជមាន” ជាមួយអ្នកចរចាអាមេរិក លោក Steve Witkoff និង លោក Jared Kushner អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់នូវអ្វីដែលលោកហៅថា ការឈ្លានពានរបស់រុស្ស៊ី។

នៅក្នុងសុន្ទរកថា ពេលល្ងាច ជាប្រចាំ, លោក Zelensky បាននិយាយ «យើងបានពិភាក្សាអំពីរបៀបពង្រឹងការទូត ជំហានអ្វីដែលអាចធ្វើទៅបាន ក៏ដូចជា ការធានាសន្តិសុខ និងការចូលរួមក្នុងសហគមន៍អឺរ៉ុប… វាគឺជាការសន្ទនាវិជ្ជមាន» ។

លោក Zelensky បាននិយាយថា ប្រធានអង្គការណាតូ លោក Mark Rutte និងសមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham ក៏បានចូលរួម ក្នុងការសន្ទនានេះ ផងដែរ។

ការលើកឡើងនេះ នៅប៉ុន្មានថ្ងៃ បន្ទាប់ពី ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានត្អូញត្អែរថា លោក Donald Trump កំពុងដាក់សម្ពាធសាជាថ្មីឲ្យរដ្ឋាភិបាទីក្រុងកៀវលះបង់ទឹកដីរបស់ខ្លួនប្រគល់ទៅឲ្យរុស្ស៊ី ប្រសិនបើចង់ទទួលបានការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន ។

បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ, ក្នុងភ្លើងសង្គ្រាមរយៈពេល ៤ ឆ្នាំនេះ បណ្ដាលឲ្យជនស៊ីវិលរបស់ភាគីទាំងពីរជាង ១ ម៉ឺន ៥ ពាន់នាក់បានស្លាប់បាត់បង់ជីវិត និងជាង ៤ ម៉ឺន ១ ពាន់នាក់រងរបួស ខណៈការខូចខាតរបស់អ៊ុយក្រែនដែលកើតចេញពីសង្គ្រាមមួយនេះ មានរហូតដល់ទៅ ១៧៥ ពាន់លានដុល្លារ ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner