នគរបាលខណ្ឌសែនសុខចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

   ភ្នំពេញ ៖ នៅវេលាម៉ោង០៤ និង០០នាទីទាបភ្លឺ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ភូមិត្រពាំងឈើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ យិន រតនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ ស្នាក់នៅភូមិត្រពាំងឈើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ចំណែកសម្ភារៈដកហូត ៖ គ្មាន ។
    សមត្ថកិច្ចបានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ក្រាំងធ្នង់បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០១នាក់  កំពុងជិះម៉ូតូដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
    បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner