កូរ៉េខាងជើងធ្វើតេស្តបាញ់អាវុធ ៣ ថ្ងៃ ជាប់ៗគ្នា

ព្យុងយ៉ាង ៖ កូរ៉េខាងជើង បានបាញ់សាកល្បងប្រព័ន្ធសព្វាវុធជាច្រើនគ្រឿង ក្នុងរយៈពេល បី ថ្ងៃ ជាប់ៗគ្នា រួមទាំង ការបាញ់មីស៊ីលផ្លោង និង គ្រាប់បែកចង្កោម។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA អះអាង នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា នេះ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានរាយការណ៍ថា អាវុធដែលត្រូវបានសាកល្បង ក៏រួមបញ្ចូលផងដែរ នូវប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ រយៈចម្ងាយខ្លី ចល័ត។

KCNA បាននិយាយថា ការធ្វើតេស្តនេះ បានធ្វើឡើង នៅថ្ងៃចន្ទ, អង្គារ និង ថ្ងៃពុធ សប្តាហ៍នេះ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ជាប្រចាំ ក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធសព្វាវុធ។

យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ជាច្រើនគ្រាប់ ២ជុំ កាលពីថ្ងៃពុធ និង គ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ កាលពី ២ ថ្ងៃមុន។

ក្រុមអ្នកវិភាគ បាននិយាយថា ការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង របស់ប្រទេសកូរ៉េខាងជើង នៅឆ្នាំនេះ បានបង្ហាញពីការបដិសេធចុងក្រោយរបស់ខ្លួន ចំពោះការប៉ុនប៉ងរបស់ទីក្រុងសេអ៊ូល ដែលចង់ជួសជុលទំនាក់ទំនង ជាមួយកូរ៉េខាងជើងឡើងវិញ ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner