សម្លាប់បងស្រីបង្កើត២នាក់នៅនឹងកន្លែង ករណីទំនាស់ដីធ្លី បន្តិចចបន្តួច

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា ដោយសារទំនាស់ដីធ្លីបន្តិចបន្តួច ប្អូនប្រុសបានដាច់ចិត្តកាប់ទៅលើបងស្រីរបស់ខ្លួន រហូតស្លាប់យ៉ាងអណោចអធ័មនៅនឹងកន្លែងចំនួន២នាក់ ជនដៃដល់ត្រូវនគរបាល  ឃាត់ខ្លួនបានជាក់ស្តែងតែម្តង។  ហេតុការណ៍នេះកើតឡើងវេលាម៉ោង ១៧និង៣០ នាទីនៅថ្ងៃទី ២០ខែមេសាឆ្នាំ២០១៩  ភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម។
សត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីឃាតកម្មមួយ ដែលបង្កឡើងដោយបងប្អូនបង្កើត បានកាប់សម្លាប់គ្នាដោយសារតែរឿងដីធ្លី។ សមត្ថកិច្ចបន្តថា ជនរងគ្រោះមាន២នាក់ទី១.ឈ្មោះវ៉ូ ខឹម ភេទស្រី  អាយុ៤៩ឆ្នាំ ទីលំនៅ ភូមិ.ឃុំកើតហេតុ កាប់ត្រូវថ្គាមខាងឆ្វេង១កន្លែង និងកញ្ចឹងក១កន្លែង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ទី២.ឈ្មោះវ៉ូ  ឃុត ភេទស្រី  អាយុ ៤២ឆ្នាំ ទីលំនៅភូមិ.ឃុំកើតហេតុ កាប់ត្រូវចំថ្គាមខាងឆ្វេង២កន្លែង លើត្រចៀក១កន្លែង បំពង់ក១ កន្លែង ត្រចៀក ១កន្លែង។ ជនសង្ស័យ មាន ឈ្មោះវ៉ូ  វន  ភេទប្រុស  អាយុ  ៤៣ឆ្នាំ  ទីលំនៅភូមិ.ឃុំកើតហេតុ។សមត្ថកិច្ចបន្ថែមថា អង្គហេតុ  នៅថ្ងៃទី ២០ខែមេសាឆ្នាំ២០៩ វេលាម៉ោង១៨និង២០នាទី ជនសង្ស័យបានជីកដីដាក់បង្គោលធ្វើបន្ទប់ទឹក  នៅមុខផ្ទះជនរគ្រោះ ហើយជនរងគ្រោះរបានស្ដីបន្ទោស ជនសង្ស័យ តបសំដីទៅវិញ មួយសន្ទុះ ជនសង្ស័យបានឡើងទៅលើផ្ទះយកកាំបិតប៉័ងតោ ចុះមកចាប់ជន រងគ្រោះទី១បណ្តាលឲ្យស្លាប់តែម្ដង  ឃើញដូចនោះ ជនរងគ្រោះទី២ដែលនៅផ្ទះជិតគ្នា បានស្រែកឲ្យគេជួយ ក៏ត្រូវជនសង្ស័យ រត់ទៅដេញកាប់រហូតដល់ស្លាប់ដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលមូលដ្ឋាននាំខ្លួនទៅអធិការដ្ឋានស្រុកសូទ្រនិគម ដើម្បីរៀបចំសំណំុរឿងទៅការិយាល័យជំនាញចាត់ការបន្តទៅតុលាការ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner