សមត្ថកិច្ចចម្រុះ ហ៊ុមព័ទ្ធផ្ទះវីឡា បង្ក្រាបបទល្មើសព្រៃឈើ (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរីៈសមត្ថកិច្ចចម្រុះស្រុកកែវសីមា ក្រោមការចង្អុលបង្ហាញពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរីលោកហៀង សុភាក់ បានធ្វើការឡោមព័ទ្ធផ្ទះវីឡាមួយកន្លែងស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី តាំងពីម៉ោង១និង៤៥នាទីរំលងអាធ្រាតុថ្ងៃទី២១មេសារហូតដល់ព្រឹកថ្ងៃដដែលទើបធ្វើការរឹបអូសវត្ថុតាង។

សេចក្តីរាយការមុនមានការឡោមព័ទ្ធវីឡាសង្ស័យនោះ គឺកាលពីម៉ោងប្រហែល១២យប់ លោកហៀង សុភាក់ ព្រះរាជអាជ្ញាអមសាលាដំបូង កំពុងធ្វើដំណើរចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅខេត្តក្រចេះ។មកដល់ចំណុចចម្ការស្រល់ ហួសក្រុងសែនមនោរម្យ ក៏មានរថយន្តម៉ាកកាមេរីហាយប្រីឌ ពណ៌ទឹកប្រាក់១គ្រឿង សង្ស័យដឹកឈើ បានគៀររថយន្តរបស់លោកព្រះរាជអាជ្ញា។ បន្ទាប់មកលោកនិងក្រុមកាងារបានដេញនរហូតដល់ផ្ទះវីឡដែលគេស្គាល់ថាជាវីឡារបស់អតីតមន្ត្រីកងរាជអាវុធហត្ថឈ្មោះស៊ូ ម៉ារឹទ្ធ។

សេចក្តីរាយការបន្តថា ក្រោយពីរថយន្តសង្ស័យរត់ចូលវីឡារបស់ឈ្មោះស៊ូម៉ារឹទ្ធរួច លោកព្រះរាជអាជ្ញាបានបញ្ជាដល់សមត្ថកិច្ចចម្រុះធ្វើការឡោមព័ទ្ធ រឹបអូសរថយន្តម៉ាកហាយប្រីឌ១គ្រឿង ព្រូឡានម្នាក់ ព្រមទាំងឈើប្រណិតជាច្រើនដុំផងដែរ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះចាន់ ធី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិព្នង មានមុខរបរមិនពិតប្រកដ។ដោយឡែកតៃកុងដែលពុំទាន់ស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោល។ក្នុងនោះម្ចាស់ផ្ទះវីឡាឈ្មោះស៊ូម៉ារឹទ្ធ ត្រូវគេបញ្ជាក់ថា ពុំមានវត្តមាននៅទីតាំងបង្ក្រាបនោះឡើយ។

ទោះជាយ៉ាងណាគេនៅពុំទាន់ដឹងអំពីបរិមាណឈើប្រណិតនៅឡើយ ត្បិតពំទាន់បានវាស់វែង ។ប៉ុន្តែគេគ្រាន់តែដឹងថា ឈើប្រណិតទាំងនោះមានខ្នាតតូចធំវែងខ្លី នៅក្នុងរោងតែប៉ុណ្ណោះ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner