យុវជនម្នាក់ជិះម៉ូតូត្រូវរថយន្ដកាតូម៉ាគៀបបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធម័

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូឌុក ទៅគៀបជាប់ជាមួយកង់រថយន្តតាកូម៉ាកំពុងធ្វើដំណើរ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធម៌ កាលពីវេលាម៉ោង៨និង៥នាទី ថ្ងៃទី២០  ខែមេសា  ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦A ចំណុចទល់មុខគូបូតាភ្នំពញ  ភូមិគៀនឃ្លាំង  សង្កាត់ព្រែកលៀប  ខណ្ឌជ្រោយចង្វារ  រាជធានី ភ្នំពេញ ។
    រថយន្តបង្កម៉ាកតាកូម៉ាពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2R  5408បេីកដោយបុរសម្នាក់ រួមដំណេីរជាមួយប្រពន្ធនិងកូន។ ចំណែកម៉ូតូរងគ្រោះម៉ាកឌុក ពណ៌សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1FS  3353 ជិះដោយជនរងគ្រោះម្នាក់ឈ្មោះខន ចំរេីន  ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិថ្កូវ  ឃុំត្រប់  ស្រុកបាធាយ  ខេត្តកំពង់ចាម។
        តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុឲ្យដឹងថានៅមុនពេលកេីតហេតុរថយន្តនិងម៉ូតូបេីកស្របទិសគ្នាតាមបណ្តោយផ្លូវជាតិលេខ៦Aទិសដៅពីជេីងទៅត្បូងដោយរថយន្តបេីកមុខម៉ូតូបេីកក្រោយលុះមកដល់ចំណុចកេីតរថយន្តបត់ឆ្វេងបំណងឆ្លងផ្លូវដោយមិនបានបើភ្លើងសុីញ៉ូម៉ូតូដែលបេីកខាងឆ្វេងពីក្រោយជាន់ហ្វ្រាងដួលអូសទៅគៀបជាប់កង់រថយន្ត ភ្លាមៗត្រូវបានប្រជាពលរដ្ឋនាំគ្នាលេីកចេញក្រៅពីរថយន្តហេីយប្រហែលជាងកន្លះម៉ោងក្រោយមកជនរងគ្រោះបានស្លាប់តែម្ដង ។ ចំណែកបុរសអ្នកបេីករថយន្តក្រោយកេីតហេតុបាននៅជួយមេីលជនរងគ្រោះដែរតែដោយស្ថានភាពជនរងគ្រោះកាន់ធ្ងន់ទៅៗក៏សម្រេចគេចខ្លួនបាត់តែម្តង។
     ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមច្បាប់នៅពេលក្រោយរីសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕

 

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner