លោក ម៉ៃ ប៉ុមប៉េអូ ថ្លែងថាសហរដ្ឋអាម៉េរិកនៅតែបន្តកិច្ចចរចាដដែល បើទោះជាកូរ៉េខាងជើងទើបបញ្ចប់ការធ្វើតេស្តអាវុធយុទ្ធសាស្រ្តរបស់ខ្លួន

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងនៅតែបន្តបំពេញការងារចរចាជាមួយប្រទេសកូរ៉េខាងជើងដដែល ដើម្បីឈានឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ។

ការកត់សម្គាល់បែបនេះរបស់លោក ម៉ៃ ប៉ុមប៉េអូ ត្រូវបានធ្វើឡើងក្រោយពេលដែលទីក្រុងព្យុងយ៉ាងបញ្ចប់ការធ្វើតេស្តអាវុធយុទ្ធសាស្រ្តថ្មីរបស់ខ្លួន កាលពីដើមសប្តាហ៍នេះ ស្ថិតក្រោមការបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់មេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានរួមគ្នាមួយនៅឯក្រសួងការបរទេសអាម៉េរិក ជាមួយមន្រ្តីជាន់ខ្ពស់ជប៉ុន លោក ម៉ៃ ប៉ុមប៉េអូ បានបញ្ជាក់ថា រូបលោកនៅតែទទួលខុសត្រូវក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើង បើទោះបីជាទីក្រុងព្យុងយ៉ាងបានទាមទារដកលោកចេញក៏ដោយ លោកថា មិនមានអ្វីផ្លាស់ប្តូរទេយើងកំពុងបន្តធ្វើការចរចាហើយលោកនៅតែជាអ្នកទទួលខុសត្រូវលើក្រុមការងារចរចានេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner