ប្រទេសចិនប្រារព្ធខួប៧០ឆ្នំាំនៃថ្ងៃបង្កើតកងទ័ពជើងទឹកប្រជាជនចិន

ចិន៖ កងទ័ពជើងទឹករំដោះប្រជាជនចិន PLAN គឺតែងតែជាកងកម្លាំងតំណាងឲ្យសន្តិភាព ហើយក៏មិនដែលទៅបង្កើតការគំរាមកំហែងដាក់ប្រទេសណាមួយនោះដែរ នេះបើតាមការអះអាងរបស់អគ្គមេបញ្ជាការរងនៃកងទ័ពជើងទឹកចិន លោក គុយ យ៉ាងផេង ។

ការកត់សម្គាល់បែបនេះរបស់លោក គុយ យ៉ាងផេង ធ្វើឡើងនៅក្នុងឱកាសនៃខួប៧០ឆ្នាំ ថ្ងៃបង្កើតកងទ័ពជើងទឹកប្រជាជនចិន ដោយពិធីនេះបានប្រព្រឹត្តទៅជាមួយនឹងពិធីផ្សេងៗទៀតផងដែរ ដើម្បីរំលឹកឡើងវិញពីវីរៈភាពនៃកងទ័ពជើងទឹក ជើងគោក និងជើងអាកាស ដែលបានរួមគ្នាកសាងសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសចិន ក៏ដូចជាសកលលោក ។

ប្រទេសចិននាប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ ត្រូវបានគេមើលឃើញថា កំពុងធ្វើទំនើបកម្មសព្វាវុធ និងបង្កើនការអំណាយរបស់ខ្លួនទៅលើកងទ័ពគ្រប់វិស័យ ដោយទីក្រុងប៉េកំាងតែងតែអះអាងថា ដើម្បីកសាងសន្តិភាពនាវាចរក្នុងតំបន់ និងអន្តរជាតិ បំពេញសកម្មភាពមនុស្សធម៌ ទប់ស្កាត់ចោរសមុទ្រ និងទប់ទល់អំពើភេរវកម្មតាមដែនសមុទ្រ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner