លោក Trump ថា ចិនចង់ទិញប្រេង និង សណ្តែកសៀង របស់អាមេរិក

ប៉េកាំង ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសចិនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញប្រេង និងសណ្តែកសៀង របស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកបានជួបសមភាគីចិន លោក Xi Jinping ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ទីក្រុងប៉េកាំង។

លោក Trump បានប្រាប់អ្នករៀបចំកម្មវិធី Fox News លោក Sean Hannity ក្នុងបទសម្ភាសន៍មួយដែលបានផ្សាយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា «ពួកគេបានយល់ព្រមថា ពួកគេចង់ទិញប្រេងពីសហរដ្ឋអាមេរិក»។

ប្រទេសចិន ដែលជាអតិថិជនបរទេសដ៏សំខាន់ របស់ប្រេងអ៊ីរ៉ង់ បានទិញប្រេងអាមេរិក ក្នុងបរិមាណតិចតួច មុនពេលលោក Trump ដំឡើងពន្ធ កាលពីឆ្នាំមុន ហើយបានបន្ថយល្បឿនយ៉ាងខ្លាំង ក្នុងការទិញសណ្តែកសៀងរបស់អាមេរិក ដោយងាកមកជំនួសប្រទេសប្រេស៊ីល។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានកិច្ចពិភាក្សាគ្នា ជាង ២ ម៉ោង ជាមួយ លោក Xi Jinping ប្រធានាធិបតីចិន កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងប៉េកាំង ។ មេដឹកនាំទាំងពីរ ជួបគ្នា ម្តងទៀត នៅថ្ងៃសុក្រនេះ៕

ប្រភព ៖ AFP, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner