អ្នករាយការណ៍ពិសេស អ.ស.ប ចុះពិនិត្យសកម្មភាពយោធាថៃឈ្លានពានមកលើកម្ពុជានៅតំបន់បឹងត្រកួន
អត្ថបទដោយ៖
ពលជ័យ
នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ក៏បានជួបពិភាក្សានិងស្តាប់ការធ្វើបទបង្ហាញរបស់ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អំពីការរំលោភបំពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា និងអំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ ឯកឧត្តម អ៊ុំ រាត្រី






