ស្នែងសត្វរមាសតម្លៃជាង២លានដុល្លារ ត្រូវបានរឹបអូសនៅហុងកុង

មន្ត្រីគយនៃទីក្រុងហុងកុងបានប្រកាសថា ខ្លួនបានរឹបអូសស្នែងរមាសទម្ងន់ជិត១០០គីឡូក្រាម តម្លៃជាង២លានដុល្លារអាម៉េរិក កាលពីចុងសប្តាហ៍កន្លងទៅ។ ប្រភពថា ស្នែងទាំងនេះត្រូវបានរឹបអូសបាននៅអាកាសយានដ្ឋានអន្ដរជាតិហុងកុង ទម្ងន់៨២,៥គីឡូក្រាម ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំនៃការជួញដូរសត្វព្រៃ។

ស្នែងរមាសទាំងនេះ ត្រូវចាប់បានមួយថ្ងៃមុនពេលដែលត្រូវដឹកជញ្ជូនចេញដោយឈ្មួញក្លែងបន្លំថាជាគ្រឿងបន្លាស់រថយន្ដ។ ប៉ុន្តែដោយមានការសង្ស័យ មន្ត្រីបានប្រើប្រាស់កាំរស្មី X ដើម្បីស្កែន និងរកឃើញស្នែងរមាសតែម្ដង។ ការដឹកជញ្ជូននេះ ត្រូវនាំចេញដំបូងពីប្រទេសអាហ៊្វ្រិកខាងត្បូងក្នុងគោលបំណងដឹកទៅកាន់ប្រទេសម៉ាឡេស៊ី។ តាមការប៉ាន់ស្មានបង្ហាញថា ស្នែងទាំងនេះមានតម្លៃប្រមាណ១៦,៥លានហុងកុង ឬប្រមាណជា ២,១លានដុល្លារអាម៉េរិក។

គួរបញ្ជាក់ថា ស្រដៀងនឹងសត្វព្រៃផ្សេងៗទៀតដែរ ស្នែងរមាសត្រូវបានគេផ្តល់តម្លៃខ្លាំង សម្រាប់ធ្វើជាឱសថបុរាណចិន ក៏ដូចជាច្នៃធ្វើជាគ្រឿងអលង្កាផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner