អភិបាលខណ្ឌឫស្សីកែវ ប្រជុំដាក់ផែនការទប់ស្កាត់បញ្ហាចោរកម្ម និងគ្រឿងញៀន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌឫស្សីកែវ បានដាក់ចេញផែនការជំរុញមន្ត្រីក្រោមឱវាទ ឲ្យយកចិត្តទុកដាក់ទប់ស្កាត់ចំពោះបញ្ហាចោរកម្ម ដែលអាចកើតមានឡើង ដូចជាចោរគាស់ផ្ទះ លួច ឆក់ ប្លន់ ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន ក្នុងការធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

លោក ជា ពិសី បានដាក់ចេញនូវផែនការនេះ នៅក្នុងកិច្ចប្រជុំមួយនារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យជុំនាញចំណុះរដ្ឋបាលខណ្ឌ លោក-លោកស្រីចៅសង្កាត់ នាយនគរបាលប៉ុស្ដិ៍ មេភូមិ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំខាងលើនេះ លោក ជា ពិសី បានដាក់ចេញនូវរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖

១)កំណត់បែងចែកភារកិច្ច វេនប្រចាំការ និងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ទីកន្លែងសប្បាយភាពនានា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។

២)ត្រៀមចាត់ចែងកម្លាំងមហាជនចូលរួមសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ចំនួន២០០នាក់។

៣)ទប់ស្កាត់បញ្ហាចោរកម្ម ដូចជា ចោរគាស់ផ្ទះ លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ និងបញ្ហាគ្រឿងញៀន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។

៤)ត្រៀមបង្ការរគ្រោះអគ្គីភ័យផ្សេងៗ ដែលកើតឡើងជាយដ្ឋាហេតុ។

៥)ការងារគ្រប់គ្រងសំរាមតាមមូលដ្ឋាន នាឱកាសពិធីបុណ្យចូលឆ្នាំ។

៦)ផ្សព្វផ្សាយឲ្យមានការចូលរួមសង្ក្រាន្តវត្តទួល និងកំណត់កម្លាំងការពារទីតាំងប្រារព្ធពិធី៕ធ.ដ

ដោយៈ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner