អគ្គិភ័យឆាបឆេះឃ្លាំងស្តុកអីវ៉ាន់មួយកន្លែងនៅខណ្ឌដូនពេញ ខូចខាតសម្ភារមួយចំនួនធំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ករណីទុហ្សេខ្សែភ្លើងមួយបានកើតឡើង ដោយបង្កជាអគ្គិភ័យឆាបឆេះឃ្លាំងស្តុកអីវ៉ាន់មួយកន្លែងក្នុងខណ្ឌដូនពេញយ៉ាងសន្ធោសន្ធៅ កាលពីម៉ោង៣ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅជាប់ផ្លូវលេខ៦៣ កែងផ្លូវលេខ២១៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមសម្ដីកម្មករដែលស្នាក់នៅក្នុងឃ្លាំងខាងលើ បានប្រាប់ឲ្យដឹងថា ដំបូងឡើយផ្ដើមចេញពីទុហ្សេខ្សែភ្លើងក្នុងឃ្លាំង ហើយពួកគាត់ក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ជាច្រើនបំពង់មកធ្វើការបាញ់ពន្លត់ ប៉ុន្តែដោយសារអីវ៉ាន់ក្នុងឃ្លាំងសុទ្ធសឹងជាអីវ៉ាន់ដែលងាយឆាប់ឆេះ ទើបពួកគាត់មិនអាចគ្រប់គ្រងបាន ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន យករថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់តែម្ដង។

ជាមួយគ្នានោះ សមត្ថកិច្ចក៏បានចេញរថយន្តពន្លត់មកបាញ់ពន្លត់ចំនួន៣គ្រឿង ដោយបាញ់អស់ទឹកចំនួន២ឡាន ក៏គ្រប់គ្រងស្ថានការបាន។ ក្នុងករណីគ្រោះអគ្គិភ័យនេះ ពុំមានមនុស្សរងរបួសនោះទេ ដោយគ្រាន់តែខូចខាតសម្ភារក្នុងឃ្លាំងមួយចំនួនធំតែប៉ុណ្ណោះ ហើយសមត្ថកិច្ចក៏មិនទាន់អាចសនិដ្ឋានគិតជាតម្លៃអស់ប៉ុន្មាននោះដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner