ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង របួសធ្ងន់ស្រាល៥នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យុវជន៣នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង ទៅបុកជាមួយម៉ូតូហុងដាវ៉េវមួយគ្រឿងទៀត ជិះដោយយុវជន២នាក់បញ្ច្រាស់ទិសដៅគ្នាពេញទំហឹងបណ្តាលឲ្យរងរបួស ធ្ងន់៤នាក់ស្រាល១នាក់ កាលពីម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៤៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរី០១៤ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1CE-8604 ជិះដោយ យុវជន៣នាក់ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿលឿនមធ្យម ពេលនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាវ៉េវពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1FJ-1301 ជិះដោយយុវជន២នាក់បញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើងមកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹងបណ្តាលឲ្យម៉ូតូឌ្រីមរងបួសធ្ងន់២នាក់ ស្រាលម្នាក់ ចំណែកខាង ម៉ូតូវ៉េវរបួសធ្ងន់ទាំង២នាក់ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់ មន្ទីពេទ្យហុង ហាក់ដឹងយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើកាវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner