សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែងចុះអនុវត្ត និងរឹតបន្តឹងច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់កើតឡើង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ

អត្ថបទដោយ៖
Kien Sereyvuth

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកស្ដីពីការរឹតបន្តឹងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដើម្បីបញ្ចៀសកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ ការចុះរឹតបន្តឹង និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក។

លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍ថា ក្នុងឱកាសឆ្នាំថ្មីនេះ ខាងនាយកដ្ឋាននគរបាចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានប្រជុំផ្សព្វផ្សាយ ក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានជំរុញនូវការរឹតបន្តឹងពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ព្រោះថាកន្លងមក ក្នុងពិធីបុណ្យទៀនផ្សេងៗ គឺតែងតែមានបញ្ហាប្រឈមនានាអំពីគ្រោះថ្នាក់ចរាចរណ៍។

ជាក់ស្តែងនៅក្នុងឆ្នាំ២០១៨កន្លងទៅ កំណើននៃការស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍យើងឃើញថាមានតួលេខទូទាំងរាជធានីខេត្ត គឺមានចំនួន១៧៦១នាក់ នេះគឺជាចំនួនអត្រានៃការគ្រោះថ្នាក់ដែលមិនអាចទទួលយកបាន ដោយក្នុងនោះនាយឧត្តមសេនីយ៍អគ្គស្នងការរងសង្ឃឹមថា នៅក្នុងឆ្នាំ២០១៩នេះ នគរបាលចរាចរណ៍ទាំងអស់ និងត្រូវរឹតបន្តឹងច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ មិនឲ្យកើនលើសឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ត្រីបានបន្តថា ដោយឡែក គឺនៅខេត្តស្ទឹងត្រែងនេះផងដែរ នៅឆ្នាំ២០១៨ ការស្លាប់របស់ប្រជាពលរដ្ឋដែលរងគ្រោះដោ
យសារគ្រោះថ្នាក់ចរាចរណ៍ គឺមានចំនួន៣៧នាក់ គឺជាចំនួនច្រើន ដូច្នេះរូបលោកនឹងមានវិធានការ បើប្រៀបធៀបតួលេខ ត្រីមាសទី១នៅឆ្នាំ២០១៨ ជាមួយនិងតួលេខត្រីមាសទី១នៃឆ្នាំ២០១៩នេះគឺមានការថយចុះ ដោយត្រីមាសទី១ នៃឆ្នាំ២០១៨ មានការស្លាប់ចំនួន១៤នាក់ ជាក់ស្ដែងនៅត្រីមាសទី១ក្នុងឆ្នាំ២០១៩នេះ មានមនុស្សស្លាប់តែចំនួន៩នាក់ប៉ុណ្ណោះ គឺថា ថយចុះ៥នាក់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការរងបានបញ្ជាក់ថា អ្វីដែលសំខាន់ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក គឺមានតែជំរុញ និងរឹតបន្តឹងក្នុងការអនុវត្តច្បាប់ចរាចរណ៍។ ចំណែកឯអ្នកធ្វើដំណើរតាមរថយន្តដែលដឹកសម្ភារ ក៏ដូចជាអីវ៉ាន់សំពីងសំពោងនោះ គឺខាងសមត្ថកិច្ចជំនាញបានលើកលែង ដោយធ្វើការណែនាំ និងអនុញ្ញាតឱ្យបន្តដំណើរទៅមុខទៀត បើតាមផ្លូវច្បាប់គឺត្រូវអនុវត្តឲ្យពួកគាត់ត្រូវឬទម្លាក់អីវ៉ាន់ទៅរួចចុះនៅកន្លែងគោលដៅតែម្ដង តែបើធ្វើការពិន័យទៅតាមផ្លូវច្បាប់ គឺត្រូវពិន័យទៅតាមការចែងនៅក្នុងមាត្រារបស់ច្បាប់ចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការគ្រោះថ្នាក់ចរាចរណ៍នេះ ថ្នាក់ដឹកនាំ ទាំងរាជរដ្ឋាភិបាល ទាំងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ គឺតែងតែបានយកចិត្តទុកដាក់ និងផ្ដោតសំខាន់លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ។ លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា បានសំណូមពរដល់ប្រជាពលរដ្ឋ ទាំងអស់ ជាពិសេស អ្នកធ្វើដំណើរតាមដងផ្លូវ សូមធ្វើដំណើរ ដោយគោរពច្បាប់ចរាចរណ៍ ក៏ដូចជាបើកបរទៅតាមល្បឿនដែលច្បាប់បានកំណត់ និងគោរពសិទ្ធិអទិភាពគ្នាទៅវិញទៅមក ដើម្បីបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍កើតឡើងដល់អាយុជីវិតលោកអ្នក៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner