កម្ពុជាធ្វើម្ចាស់ផ្ទះ GX Conference ឆ្នាំ២០២៦ ប្រមូលផ្តុំអ្នកជំនាញទេសចរណ៍ ១៧០ ប្រទេស
ប្រតិភូនៃក្រុមហ៊ុនអន្តរជាតិដែលរកស៊ីលើវិស័យទេស ចរណ៍ប្រមាណជាង៧០០នាក់ មកពី១៧០ប្រទេស បានមក ចូលរួមមហាសន្និបាតពិភពលោកឆ្នាំ២០២៦(GX Conference)ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍ កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ថា វត្តមានរបស់អ្នកវិនិយោគ និងតំណាង ក្រុមហ៊ុនទេសចរណ៍អន្តរជាតិពីបណ្តាប្រទេសជាច្រើនមកចូល រួមមហាសន្និបាតពិភពលោកឆ្នាំ២០២៦ គឺជាឱកាសរបស់កម្ពុជា ក្នុង ការបង្ហាញពីសក្តានុពលទេសចរណ៍ និងផលិតផល ទេសចរណ៍របស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបញ្រ្ជាប ការយល់ដឹងរបស់ភ្ញៀវ និងដៃគូអន្តរជាតិអំពីកម្ពុជា
លោកជំទាវបានបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនទេសចរណ៍ជំនាញ ក៏មានអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និង Influencers អន្តរជាតិចូលរួមផងដែរ។ វត្តមានរបស់ក្រុមអ្នកផលិតព័ត៌មាន និងមាតិកាទាំងនេះ អាចជួយផ្សព្វផ្សាយអំពីគោលដៅ ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ បេតិកភណ្ឌ ធម្មជាតិ និង ផលិតផលទេសចរណ៍របស់កម្ពុជាទៅកាន់អ្នកទស្សនានៅ តាមទីផ្សារអន្តរជាតិ។
លោកជំទាវបានឱ្យដឹងទៀតថា ក្នុងនាមជាម្ចាស់ផ្ទះក៏មានការរៀបចំជាដំណើរទស្សនកិច្ចពិរព័ណ៍ម្ហូបអាហារខ្មែរនៅវត្តភ្នំ,ការលេងល្បែងប្រជាប្រិយខ្មែរជាដើម។ក្រៅពីនោះ ក៏មានការដំណើរទស្សនាសារមន្ទីរជាតិ , សារមន្ទីរទួលស្លែង ,ព្រះបរមរាជវាំង ,ការជិះទូកទៅកាន់កោះឧកញ៉ាតី ទស្សនាសកម្មភាពតម្បាញដែលជាមរតកប្រពៃណី។
ប្រតិភូនឹងអញ្ជើញទៅកាន់ខេត្តកំពង់ធំ ដើម្បីទស្សនាប្រាសាទ សំបូរព្រៃគុក ,ទស្សនាសហគមន៍ទេសចរណ៍ខេត្តកំពង់ធំ, ទៅទស្សនាភូមិបណ្ដែតទឹកនសសហគមន៍ទេសចរណ៍កំពង់ភ្លុក ខេត្តសៀមរាប។
លោក សាក់ គីនសេង ដែលជាអ្នកធ្វើមាតិកាផ្សព្វផ្សាយពីទេសចរណ៍មកពីប្រទេសឥណ្ឌា បាននិយាយថា លោក នឹងធ្វើមាតិកាជាវីដូអូអំពីវិស័យទេសចរណ៍នៅកម្ពុជា ផ្សព្វផ្សាយទៅកាន់ពិភពលោក។
សូមបញ្ជាក់ថា មហាសន្និបាតពិភពលោកឆ្នាំ២០២៦(GX Conference) រៀបចំដោយក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន G Adventures ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ និងវិស័យឯកជន ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៕
អត្ថបទ៖ ជាវ ចន្ធូ
រូបភាព៖ ជីម ភារ៉ា




