រថយន្ត RANGE ROVER បុកម៉ូតូសណ្តោងរ៉ឺម៉ក រងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត RANGE ROVER បុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កដឹកប្រហិតពេញទំហឹងបណ្តាលឲ្យរងការខូចខាត កាលពីម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវ២០០៤ ទល់មុខបុរីអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត RANGE ROVER មួយគ្រឿង ផ្លាកលេខភ្នំពេញ 2AZ-9779 បើកបរដោយនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងបំណងចូលទៅក្នុងបុរីអ័រគីដេ ស្របពេលគ្នានោះ មានម៉ូតូសណ្តោងរ៉ឺម៉កដឹកប្រហិត បើកបញ្ច្រស់ទិសពីលិចទៅកើត ជាន់ហ្រ្វាំងមិនទាន់ ក៏បានបុកជាមួយរថយន្តខាងលើ បណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ។ ភាគីទាំងសងខាងបានព្យាយាមមិនឲ្យអ្នកសារព័ត៌មានថតផ្តិតយករូបភាពនោះទេ មិនដឹងមកពីមូលហេតុអ្វីទេ សង្ស័យខ្លាចគេស្គាល់ផ្លាកលេខរថយន្ត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner