រថយន្ដក្រឡុកស៊ីម៉ងតិ៍បុករ៉ឺម៉កដឹកបន្លែ រួចបើករត់ដល់ផ្សារទួលពង្រទើបចាប់បាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្ដក្រឡុកស៊ីម៉ងតិ៍បើកបុករ៉ឺម៉កដឹកបន្លែ បណ្ដាលឲ្យរងការម៉ូតូផ្នែកខាងមុខទាំងស្រុង  ចំណែកម្ចាស់រ៉ឺម៉កលោតចេញទាន់ រួចរថយន្ដក៏បន្ថែមល្បឿនយ៉ាងលឿនបម្រុងរត់គេច តែម្ចាស់រ៉ឺម៉កដេញឃាត់រថយន្ដបាននៅផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង១០ និង០០ នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវបំបែកជា៤ ភូមិនប្រការ សង្កាត់ព្រៃ-ស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់រ៉ឺម៉កបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករ៉ឺម៉កដឹកបន្លែមកពីផ្សារចម្ការដូង ត្រលប់ទៅផ្ទះវិញតាមបណ្ដោយផ្លូវបេតុងព្រៃ-ស ក្នុងទិសដៅពីកើតទៅលិច ពេលជិះទៅដល់ផ្លូវបំបែកជា៤ ភូមិប្រការ សង្កាត់ព្រៃ-ស ក៏ត្រូវរថយន្ដឡុកស៊ីម៉ងតិ៍មួយគ្រឿងបើកតាមបណ្ដោយផ្លូវ ៥០ម៉ែត្រទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនទៅបុករ៉ឺម៉កពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខទាំងស្រុង ចំណែកគាត់បានលោតចេញយករួចខ្លួនទើបមិនបណ្ដាលឲ្យរងរបួស។

ភ្លាមៗនោះ រថយន្ដបង្កបានបន្ថែមល្បឿនយ៉ាងលឿនបើករត់គេច ប៉ុន្ដែត្រូវម្ចាស់នៅអ្នកធ្វើដំណើរតាមដងផ្លូវជួយដេញតាមពីក្រោយរហូតដល់ផ្សារទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន ទើបឃាត់រថយន្ដប្រគល់ឲ្យសមត្ថកិច្ចនាំយកមកពីកន្លែងកើតហេតុវិញ។ បន្ទាប់ពីសមត្ថកិច្ចនាំយកមកដល់កន្លែងកើតហេតុវិញ តំណាងរថយន្ដក្រឡុកស៊ីម៉ងតិ៍ ចុះមកដោះស្រាយជាមួយម្ចាស់រ៉ឺម៉កដោយចេញថ្លៃជួសជុលម៉ូតូចំនួន៤០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner