លោក ត្រាំ និងមន្ត្រីសេតវិមាន ច្រានចោលការបកស្រាយរបាយការណ៍របស់ រដ្ឋអាជ្ញាពិសេស
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមន្ត្រីសេតវិមាន បានច្រានចោលសេចក្ដីរាយការណ៍ព័ត៌មាននានានៅថ្ងៃអាទិត្យដែលថា ការចេញផ្សាយរបាយការណ៍ទាំងស្រុងរបស់រដ្ឋអាជ្ញាពិសេសលោក រ៉ូបឺត ម៊ូល្លឺ ស្ដីពីទំនាក់ទំនងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ កាលពីឆ្នាំ២០១៦ ជាមួយរុស្ស៊ី។
លោក ដូណាល់ ត្រាំ បានបង្ហោះសារតាមបណ្តាញសង្គមធ្វីតធើថា មើលទៅដូចជាក្រុមរបស់លោក ម៊ូល្លឺ ដែលរួមមានអ្នកស្អប់រូបលោក និងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យសរុប១៣នាក់ កំពុងលួចបញ្ចេញព័ត៌មានដោយខុសច្បាប់ទៅឱ្យបណ្ដាញព័ត៌មាន ខណៈដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កើតរឿងដោយខ្លួនឯង មិនថាមាន ឬគ្មានប្រភពព័ត៌មាននោះទេ។ ប្រភពលែងសំខាន់តទៅទៀតហើយ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលពុករលួយ និងគ្មានភាពស្មោះត្រង់ ហើយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងនោះ គឺគ្រាន់តែរឿងលេងសើចប៉ុណ្ណោះ។
យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាម៉េរិក លោក វីលៀម បា កំពុងពិនិត្យមើលរបាយការណ៍កម្រាស់ជិត៤០០ទំព័រនេះ ហើយថែមទាំងបញ្ជាក់ថា រូបលោកគ្រោងនឹងបញ្ចេញរបាយការណ៍នេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត បន្ទាប់ពីដកព័ត៌មានសម្ងាត់ដូចជាកសិណសាក្សីសម្ងាត់ ឬការណ៍សម្ងាត់របស់បរទេសដែលត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍នេះជាដើម៕ម.ន