បែបចង់បានធុងបាស់ទុកច្រៀងថ្ងៃបុណ្យចូលឆ្នាំហើយមើលទៅ បានជាគាស់ផ្ទះគេលួចយក មានអីម្ចាស់ទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

អត្ថបទដោយ៖
Kien Sereyvuth

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១៥ និង៥០នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីអំពើរលួច (គាស់ផ្ទះលួចយកធុងបាស់) នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
     សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ ចិន ចាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ រីឯជនសង្ស័យ២នាក់ដែលរត់គេចខ្លួនមានឈ្មោះ អាសក់វែង និងឈ្មោះ អាវីត ។
ដោយឡែកជនរងគ្រោះ ០១នាក់ ឈ្មោះ យ៉ែន ឡងឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអគ្គីសនី  ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
     សម្ភារៈប្សល់ទុក ៖ ធុងបាស់០១ ។
     សមត្ថកិច្ចបានបន្តថា ៖ មុនពេលកើតហេតុ នគរបាលប៉ុស្ដិ៍រដ្ឋបាលក្រាំងធ្នង់ បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋតាមទូរសព្ទ័ថា ចាប់បានជនសង្ស័យម្នាក់ ដែលគាស់ផ្ទះលួចយកធុងបាស់ ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះដល់ចំណុច កើតហេតុ នាំខ្លួនជនសង្ស័យយកមកធ្វើ  ការសាកសួរប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់តែម្តង ចំណែកបក្ខពួកជនសង្ស័យ ០២នាក់ ទៀតឈ្មោះ អាសក់វែង និងឈ្មោះ អាវីត គេចខ្លួន ។
     បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner