ព្រោះតែភ្លើងប្រចណ្ឌនិងស្រឡាញ់ពេក ប្ដីបានឆក់ខ្សែភ្លើងប្រពន្ធនិងអាកសម្លាប់ រួចធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងតាមក្រោយ
ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីមានប្រពន្ធនិងកូនមួយរួចទៅហើយ ព្រមទាំងលួចល័ក្ខមានស្រីកំណាន់មានផ្ទៃពោះ២ខែទៀត ដោយសារស្រឡាញ់ស្រីកំណាន់ពេកក៏កើតភ្លើងប្រចណ្ឌបានយកខ្សែរភ្លើងឆក់នាងរហូតដល់ស្លាប់រួចយកកាំបិតប័ងតោអាក ហើយយកក្រម៉ាចងភ្ជាប់ទៅនិងដែកមេដំបួលបន្ទប់ជួលចងកសម្លាប់ខ្លួនឯងតាមក្រោយ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់អ្នកជិតខាងជាខ្លាំងកាលពីវេលាម៉ោ២២ និង៣០នាទីយប់ ថ្ងៃទី០៦ ខែមិនាឆ្នាំ២០១៩ នៅត្រង់ចំណុចបន្ទប់ជួលលេខស៊ី១៣ ក្រុម១ ភូមិទួលសង្កែសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សពបុរសដែលចងកធ្វើអត្តឃាតសម្លាប់ខ្លួន
មានឈ្មោះទុយ រ៉ាន អាយុ៣៩ឆ្នាំ មុខរបរជាងទង(ជាងមាស)មានប្រពន្ធកូនប្រុសម្នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណ្ណនោះទេ អ្នកទាំង៣នាក់ស្នាក់នៅផ្ទះលេខ១០៥ ផ្លូវកេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញនិងជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX330បិតតែមRX350 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AJ-4378។ ចំណែកស្រ្តីដែលបុរសខាងលើសម្លាប់នោះឈ្មោះណុង ស្រីមិ អាយុ២៣ឆ្នាំមុខរបរនៅផ្ទះមានផ្ទៃពោះ២ខែ និងមានកូនស្រីម្នាក់ជាមួយប្តីដើមអាយុ៥ឆ្នាំរស់នៅក្នុងបន្ទុកមានស្រុកកំណើតនៅភូមិជំនុំពលឃុំជាំតាម៉ៅ ស្រុកមេមុត ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើបន្ទាប់ពីប្តីដើមរបស់នាងជាប់ពន្ធធនាគាចំនួន២ឆ្នាំ ខណះដែលប្តីនាងជាប់ពន្ធធនាគាមកដោយសារនាងគ្មានប្រាក់ចិញ្ចឹមកូននិងផ្គន់ផ្គង់គ្រួសារនាងបានចេញទៅធ្វើការបំរើការងារនៅក្នុងខារ៉ាអូខេយីហោ(ស្ពានមាស)ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ហើយក៏បានស្គាល់បុរសជាឃាត់កបានរយះពេល៦ខែ។
ប្រភពបានបន្តថា បន្ទាប់ពីស្គាល់គ្នាបុរសខាងលើបានឲ្យនាងឈប់ពីបំរើការងារនៅទីនោះដោយជួលបន្ទប់ជួលរួចរួមរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធមិនបានរៀបការឬសែនប្រេននោះទេ តាំងពីរស់នៅជាមួយគ្នាជាប្តីប្រពន្ធមក បុរសនោះមិនសូវទៅរួមរស់ជាមួយប្រពន្ធដើមទេ ដោយយូៗទៅម្តង ហើយមករស់នៅជាមួយនាងច្រើនជាងប្រពន្ធដើម ព្រមតែងតែប្រចណ្ឌនាងរករឿងឈ្លោះប្រកែកគ្នាជាញ៉ឹកញ៉ាប់ផងដែរព្រោះតែបុរសនោះស្រឡាញ់នាងរងគ្រោះខ្លាំងណាស់។
ប្រភពព័ត៌មានឲ្យដឹងថា បុរសជាប្តីដើមរបស់នាងរងគ្រោះនៅសល់តែ៤ទៅ៥ខែទៀតនិងត្រូវចេញពីពន្ធធនាគាហើយរួចបុរសជាឃាតកក៏បានដឹងរឿងរាវនិងដែរ ហើយបានធ្លាប់ប្រាប់ស្ត្រីរងគ្រោះថាបើប្តីចេញពីពន្ធធគាវិញរូបគេនិងចេញលុយឲ្យប្តីដើមឲ្យដាច់គ្នាដើម្បីរូបគេយកនាងធ្វើប្តីប្រពន្ធព្រោះរូបគេស្រឡាញ់នាងខ្លាំងណាស់អត់នាងមិនបានឡើយ។
ប្រភពបានបន្តទៀតថា នៅមុនកើតហេតុគេពួកគេទាំង២នាក់បានចូលក្នុងបន្ទប់ជួលរួចបិតទ្វារជិតតែមិនបានចាក់គន្លិសទេហើយកូនស្រីអាយុ៥ឆ្នាំបានរត់ទៅលេងផ្ទះអ្នកជិតខាង ខណះពេលនោះគេឮសូសំឡេងអ្នកទាំង២នាក់ឈ្មោះប្រកែកគ្នាខ្លាំងៗ មួយសន្ទុះក្រោយមកក៏ស្ងាត់ទៅវិញស្របពេលនោះកូនស្រីអាយុ៥ឆ្នាំបានត្រឡប់មកពីលេងផ្ទះអ្នកជិតខាងវិញក៏រុញទ្វាររបើកឃើញម្តាយស្នាមរបួសកជិតដាច់ហើយឃើញបុរសជាឃាតកដេកអោបសពម្តាយនាងក៏រត់ស្រែកប្រាប់អ្នកជីខាងឲ្យមកជួយភ្លាមៗនោះអ្នកជិតខាងមានការភ្ញាក់ផ្អើលបាននាំគ្នាមកមើលបន្ទាប់មកបុរសជាឃាតកបានងើបរត់មកចាក់គន្លិសទ្វារបន្ទប់ជួលទំនងបុរសនោះខ្លាចប្រជាពលរដ្ឋវាសម្លាប់ក៏យកក្រម៉ាចងភ្ជាប់ទៅនិងមេដំបូលដែកបន្ទប់ជួលចងកសម្លាប់ខ្លួនឯងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍បន្តទៅខាងជំនាញកេាសល្យវិច្ច័យមកធ្វេីការត្រួតពិនិត្យទើបដឹងថា ជាករណីសម្លាប់ស្រីកំណាន់ហើយចងក សម្លាប់ខ្លួនឯងតាមក្រោយពិតប្រាកដមែន ។ បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យសពរួចរាល់ហើយបានប្រគល់ឲ្យក្រុមគ្រួសាររាងៗខ្លួនដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕