រថយន្តស៊ិនទ្រី បុកបុរសម្នាក់កំពុងជិះម៉ូតូស្លាប់ នៅសង្កាត់ចាក់អង្រែលើ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងទាំងព្រឹក ពេលដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ត្រូវបានរថយន្តក្រុមហ៊ុនស៊ិនទ្រីបើកច្រាស់ទិសគ្នាមកបុកពេញទំហឹង កាលពីវេលាម៉ោង៦:១០នាទីព្រឹក ថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ តង សុភារម្យ អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ២៨០B ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ចំណែកអ្នកបើកបររថយន្តស៊ិនទ្រីឈ្មោះ ជន ឈុននី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានឃាត់ខ្លួន។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1CY-1974 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុ ត្រូវបានរថយន្តក្រុមហ៊ុនស៊ិនទ្រី ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតច្រាស់ទិសគ្នាក្នុងល្បឿនលឿន បានទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗមួយរំពេច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានទាក់ទងទៅជំនាញចរាចរណ៍ក្រុងមកវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ រួមជាអ្នកបើកបរផង ទៅការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner