ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហ៊ូរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះថា កម្លាំងល្បាតរបស់នគរបាលប៉ុស្ដិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធក្នុងករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន។
ជនសង្ស័យទី១)ឈ្មោះ ពៅ កុសល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បាននៅផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ដកហូតសម្ភារ៖ ក្រាមសថ្លា ០១កូនថង់តូច និងម៉ូតូ០១គ្រឿង។
ជនសង្ស័យទី២)ឈ្មោះ សុខ គឹម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បាននៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យទាំង២នាក់នេះ ត្រូវបាននគរបាលប៉ុស្ដិ៍រដ្ឋបាលគោកឃ្លាង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ