អប្សរា សហការជាមួយនិងអាជ្ញាធរស្រុកអូររាំងឪ បង្កើតព្រឹត្តិការណ៍សង្រ្កានអូររាំងឪដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ត្បូងឃ្មុំ៖ ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ នព្វស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ ស្ថានីយវិទ្យុ  និងទូរទស្សន៍អប្សរា បានសហការជាមួយនិង រដ្ឋបាលស្រុកអូររាំងឪ រៀបចំពិធីសង្រ្កានអូររាំងឪ ដែលកម្មវិធីចាប់ផ្តើមពីថ្ងៃទី៥ ទី៦ និងទី៧ ខែមេសា ឆ្នាំ២០១៩នេះ។ សម្រាប់សង្រ្កានអូររាំងឪឆ្នាំ២០១៩នេះ គឺជាព្រឹត្តិការណ៍ដ៏ធំកក្រកើកមួយ ដែស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា បានការសហការជាមួយនិងរដ្ឋបាលស្រុកអូររំាងឪ ដោយបង្កើតអោយមាននូវ ការលេងល្បែងប្រជាប្រិយ ប្រពៃណីខ្មែរ ចោលឈូងទាញព្រ័ត លាក់កន្សែង ប្រឡែងកូនមាន់ និងល្បែងប្រពៃណីជាច្រើនទៀត។
ដោយឡែកនៅថ្ងៃទី១ ត្រូវនិងថ្ងៃទី៥ ខែមេសា នៃព្រឹត្តិការសង្រ្កានអូររាំងឪនេះ  អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា រួមជាមួយនិងស្រុកអូររាំងឪ ថ្នាក់ដឹកនាំនៃនាយកដ្ឋានក្រោមចំណុះនៃអគ្គនាយកដ្ឋាន រួមនឹងបុគ្គលិក និងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករ បានរៀបចំពិធីរៀបចំក្រុងពាលី  រៀបចំឡើងនៅទីលានបាលទាត់នៃវិទ្យាល័យហ៊ុនសែនអូររាំងឪ ដើម្បីសំពរជ័យសេរីសួស្តី និងសុំសេចក្តីសុខជូនដល់ក្រុមការងារ សិល្បៈករ-ការិនី ប្រជាពលរដ្ឋ បានចូលរួមកម្សានសប្បាយនៅក្នុងកម្មវិធីនាឱកាសពេលនេះ។
យោងតាមការបញ្ជាក់ពីគណកម្មាការរៀបចំពិធីសង្រ្កានអូររាំងឪ  បានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការសង្រ្កាននៅឆ្នាំនេះ ធ្វើឡើនៅក្នុងគោលបំណង ចង់បង្កលក្ខណៈអោយបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុក និងក្រៅស្រុកគ្រប់រូបបានសប្បាយរីករាយ ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចង់ថែរក្សានូវ វប្បធម៌ប្រពៃណីជាតិខ្មែរ ជាពិសេសល្បែងប្រជាប្រិយ ជាច្រើនដែលបន្សល់ទុកពីដូនតាយើង និង ចង់បញ្ជាក់ថា ប្រទេសកម្ពុជា ស្ថិតនៅក្រោមតំបូលនៃសន្តិភាព ហេតុដូច្នេះប្រជាពល រដ្ឋសប្បាយរីករាយ នៅក្នុងប្រទេសមានសនិ្តភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ជាមួយនិងព្រឹត្តិការណ៍នេះដែរ ក៏និងមានការតាំងពិព័រណ៍នូវទំនិញ កសិផល ដែលជាផលិតផលផលិតដោយប្រជាជននៅក្នុងស្រុកក្រៅស្រុក ស្តង់លំទំនិញគ្រប់ប្រភេទ ដើម្បីដាក់លក់ជូនទៅដល់ ប្រជាពលរដ្ឋគ្រប់រូប រួមជាមួយនិងតារាចម្រៀងតារាសម្តែង ក្នុងកន្លែងកម្មវិធីនេះផ្ទាល់តែម្តង
គួរបញ្ជាក់ថា ព្រឹត្តិការណ៍សង្រ្កានអូររាំងឪនេះមានរយះពេល៣ថ្ងៃ ក្រៅពីជួបជំគ្នាលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ ក៏និងមានការប្រគំតន្រ្តីខ្នាតយក្ខ និងមានការចូលរួមពីតារាល្បីៗ នៅក្នុងប្រទេសកម្ពុជាមានដូចជា កញ្ញា មាស សុខសោភា លោក ឆាយ វីរៈយុទ្ធ កញ្ញា សុខ ពិសី លោក ខាត ចែម និង នាយចើម រួមទាំងតារា តារាល្បីៗជាច្រើនទៀត និងធ្វើប្រគំច្រៀង សម្តែងជូនប្រជាពលរដ្ឋទស្សន ជាមួយនិងទស្សនីយ្យភាពថ្មី រូបភាពថ្មី ៗ ដើម្បីអោយប្រជាពលរដ្ឋបានយល់ដឹង និងបានកម្សាន នៅក្នុងឱកាសសង្រ្កានឆ្នាំថ្មី នៅរាត្រីថ្ងៃទី៦ និងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នេះ ក្រោមការចូលរួមឧបត្ថម្ភដោយភេសជ្ជៈបាកាស ផងដែរ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner