ឯកឧត្តម ជាវ តាយ លើកឡើងថា កិច្ចការរបស់ គណៈបញ្ជាការឯកភាព គឺជាកិច្ចការចូលរួមមួយ ដែលត្រូវអនុវត្តជាប្រចាំ

កំពត៖ អភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧតត្តម ជាវ តាយ លើកឡើងថា  កិច្ចការរបស់  គណៈបញ្ជាការឯកភាព គឺជាកិច្ចការចូលរួមមួយ  ដែលត្រូវអនុវត្តជាប្រចាំ កន្លងមករដ្ឋបាលខេត្ត បានកំណត់គោលដៅអោយមាន កិច្ចប្រជុំនៅរៀងរាល់ចុងសប្តារហ៍  ប៉ុន្តែដោយមានភារកិច្ចបន្ទាន់ៗ ទើបធ្វើអោយកិច្ចប្រជុំនេះត្រូវបានលើកជាបន្តបន្ទាប់ ។ ជាកាពិតណាស់ កិច្ចប្រជុំនេះ រដ្ឋបាលក្រុង-ស្រុក ត្រូវមានការចូលរួម និងលើកឡើងនៅបញ្ហាប្រឈមទាំងឡាយ ដែលកើត   ឡើងក្នុងមូលដ្ឋានរបស់ខ្លួន សម្រាប់រាយការណ៍   គណៈបញ្ជាការឯកភាពរដ្ឋបាល  ដើម្បីរកវិធានការដោះស្រាយ   ប៉ន្តែកន្លងមកមានបញ្ហាខ្លះ   បានដោះស្រាយ   ហើយបញ្ហាខ្លះទៀតពុំទាន់បានដោះស្រាយនៅឡើយ    ហើយយើងនិងបន្តដោះស្រាយជាបន្តបន្ទាប់។ ដូចយើងដឹងហើយថាខេត្តកំពត    ភាគច្រើនពាក់ព័ន្ធនិងការងារ    ទំនាស់ដីធ្លី និងការរំលោភបំពានទន្រ្ទានកាន់កាប់  ដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់ ។ ដូច្នេះអាជ្ញាធរក្រុង ស្រុក ត្រូវចូលរួមទប់ស្កាត់ និងរាយការណ៍   រាល់សកម្មភាពទាំងឡាយ    ដែលមានការរំលោភទន្ទ្រានដីសាធារណៈរបស់រដ្ឋមកធ្វើជាកម្មសិទ្ធ និងត្រូវចូលរួមទប់ស្កាត់សកម្មភាពទាំងនេះអោយបាន  ទាន់ពេលវេលា។

ឯកឧត្តម ជាវ តាយ បន្តថា បញ្ហា ដីធ្លី  គឺ ជាបញ្ហា ក្តៅគគុក ដែលមិនអាចទុកបន្តទៀតបានឡើយ  ដូច្នេះយើងត្រូវតែរួមគ្នាគិត រួមគ្នាដោះស្រាយ  ដោយយើងនឹងបង្កើតក្រុមការងារមួយ  ដើម្បីចុះត្រួតពិនិត្យ   អោយបានច្បាស់លាស់  រួចហើយ នឹងដោះស្រាយ  ជូនពលរដ្ឋតែម្តង  ដោយមិនទុក បន្តទៀតឡើយ។

នៅក្នុងកិច្ចប្រជុំ នៅរសៀលថ្ងៃ សុក្រទី៥ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំ សាលាខេត្តកំពត ស្តីពី គណៈបញ្ជាការ  ឯកភាពរដ្ឋបាលខេត្ត  ដែលមានសមាសភាពចូលរួម អំពីឯកឧត្តម  លោកជំទាវ  អភិបាលរងខេត្ត  អស់លោកលោកស្រីជាមន្ត្រីថ្នាក់ខេត្ត   អភិបាលស្រុក-ក្រុង ទាំង៨ ស្នងការរង មេបញ្ជាការសឹករង និងមេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តចូលរួមសរុបចំនួន  ៧០នាក់ ឯកឧត្តម ជាវ តាយ ជូនពរអោយ  ថ្នាក់ដឹកនាំទាំងអស់ ទូទាំងខេត្តរួមទាំង  ប្រជាពលរដ្ឋ ចូលរួម  លេងកំសាន្តក្នុងពិធីបុណ្យកំពត សង្ក្រានចូលឆ្នាំថ្មី   ប្រពៃណីយ៍  ជាតិខ្មែរយើង  ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ  ទី១៤  ១៥  និង  ១៦ខាងមុខ នេះ  អោយរីករាយ និង បានច្រើនកុះករនៅក្នុងខេត្តកំពត៕ Sila  sarin

 

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner