ក្រុមហ៊ុនអាន់ឆ័រ បានបន្តនាំយក កម្មវិធីអាន់ឆ័រម៉ាអែមនៅលើទឹក ទៅជួបអ្នកគាំទ្រកាន់តែធំ កាន់តែអែមជាងមុន
ការពីថ្ងៃទី 31 ខែតុលានៅថ្ងៃទី 1 វិច្ឆិកានៅភ្នំពេញ ក្រុព្រឹត្តិការណ៍ “ម៉ាអេមនៅលើទឹក” បានធ្វើឲ្យបរិយាកាសនៅ
Walkstreet កាន់តែមានភាពរស់រវើក និងសប្បាយរីករាយជាមួយឆាកបណ្តែតទឹកដ៏ធំប្លែកមិនធ្លាប់មាននៅកម្ពុជា ព្រមទាំងការសម្តែង Flyboard Show ដ៏អស្ចារ្យពីម្ចាស់កំណត់ត្រាពិភពលោក Guinness World Records ដែលបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមយ៉ាងច្រើនកុះករ។

បន្ថែមពីនេះ អ្នកចូលរួមក៏បានរីករាយជាមួយការសម្តែងពីសំណាក់សិល្បករល្បីៗជាច្រើន រួមមាន កញ្ញា Pich Solika, លោក Tep Piseth, លោក Yuuhai, , លោក Monetrey ព្រមទាំង DJ ដែលបានរួមគ្នាបង្កើតបរិយាកាសសប្បាយរីករាយ និងធ្វើឲ្យរាត្រីកាន់តែ “ម៉ាអេម” ជាមួយអ្នកគាំទ្ររាប់ពាន់នាក់។
តាមរយៈព្រឹត្តិការណ៍នេះ អាន់ឆ័របានបន្តបេសកកម្មរបស់ខ្លួនក្នុងការនាំយកបទពិសោធន៍ថ្មីៗ និងបង្កើតពេលវេលាដ៏ចងចាំជាមួយអ្នកគាំទ្រ ដោយធ្វើឲ្យគ្រប់ឱកាសកាន់តែ “ម៉ាអេម” និងពោរពេញទៅដោយភាពសប្បាយរីករាយ។

សម្រាប់ព័ត៌មាន និងសកម្មភាពថ្មីៗបន្ថែមទៀត សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ Anchor Beer (Cambodia)។
ពិសាដោយការទទួលខុសត្រូវ!







