សហរដ្ឋអាម៉េរិក ប្រកាសលុបចោលទិដ្ឋាការរបស់ចៅក្រមនៃតុលាការព្រហ្មទណ្ឌ អន្តរជាតិ ICC
សហរដ្ឋអាម៉េរិក៖ ទីក្រុងវ៉ាស៊ីនតោនបានសម្រេចលុបចោលទិដ្ឋាការចូលមកកាន់សហរដ្ឋអាម៉េរិក សម្រាប់រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោកស្រី ហ្វាតូ ប៊ិនសួដា ដោយសារតែការស៊ើបអង្កេតជុំវិញឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្តដោយយោធាអាម៉េរិកនៅអាហ្វហ្កានីស្ថាន។
របាយការណ៍មួយរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលចេញផ្សាយកាលពីឆ្នាំ២០១៦បានបញ្ជាក់ថា យោធាអាម៉េរិកបានប្រព្រឹត្តអំពើទារុណកម្មជាសម្ងាត់នៅតាមមន្ទីរឃុំឃំាងជាច្រើន ដែលប្រតិបត្តិដោយ CIA របស់អាម៉េរិកនៅអាហ្វហ្កានីស្ថាន ខណៈរដ្ឋាភិបាលក្រុងកាប៊ុល និងក្រុមតាលីបង់ក៏បានចោទប្រកាន់ផងដែរពីការប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម ។
គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើរបស់របស់ក្រសួងការបរទេសអាម៉េរិក មានកើតមានឡើងបន្ទាប់ប្រមុខការទូតអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានព្រមានដែរថា ប្រទេសរបស់លោកនឹងលុបចោលរាល់ទិដ្ឋាការចូលក្នុងប្រទេស សម្រាប់បុគ្គលិកទាំងអស់របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើនៅតែបន្តស៊ើបអង្កេតប្រឆាំងសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន៕ធ.ដ