មេដឹកនាំកំពូលអ៊ីរ៉ង់ ៖ អ្នកគិតថាអាមេរិកប្តូរគោលនយោបាយ កំពុងយល់ខុសស្រឡះ
តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់និយាយថា អ្នកដែលរំពឹងថា នឹងមានការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក នៅក្រោយការបោះឆ្នោត កំពុងតែ «យល់ច្រឡំយ៉ាងធ្ងន់ធ្ងរ»។
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បាននិយាយកាលពីថ្ងៃពុធថា អ្នកណាដែលរំពឹងថា នឹងមានការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក គឺ «យល់ច្រឡំយ៉ាងធ្ងន់ធ្ងរ»ពោលគឺនៅមួយថ្ងៃយបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលបានបង្កផលប៉ះពាល់ដល់ប្រធានាធិបតីអាមេរិក លោក Donald Trump។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់លោកថា «អ្នកដែលនៅតែមានសង្ឃឹមសូម្បីតែបន្តិចបន្តួចថា ឥរិយាបថនៃប្រព័ន្ធអនុត្តរភាពអាចនឹងផ្លាស់ប្តូរតាមរយៈការផ្លាស់ប្តូរបក្សពួក ឬក្រុម ឬអ្នកដែលស្រមៃថាការធ្វើសម្បទានដល់សហរដ្ឋអាមេរិកអាចរារាំងវាពីអរិភាពចំពោះប្រជាជាតិអ៊ីរ៉ង់ គឺយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ»។
គណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចាញ់គណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ របូតការគ្រប់គ្រងទាំងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ ។
បើតាម CNN, សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យឈ្នះសំឡេង ៥៣ ទល់នឹង ៤២ សំឡេង ខណៈសម្រាប់ការបោះឆ្នោតសភាតំណាងរាស្ត្រ គណបក្សប្រជាធិបតេយ្យឈ្នះសំឡេង ២២១ ទល់នឹង ១២៩ សំឡេង ។
លោក ត្រាំ ប្រកាសទទួលលទ្ធផលបោះឆ្នោត និងបានចូលរួមអបអរសាទរដល់គណបក្សប្រជាធិបតេយ្យដែលបានឈ្នះឆ្នោតគ្រប់គ្រងសភាទាំងពីរផងដែរ ៕
ប្រភព ៖ AFP _ CNN ប្រែសម្រួល ៖ សារ៉ាត