«ដើរផ្សារមិនអស់លុយ» របស់កូកា-កូឡា ត្រឡប់មកវិញម្តងទៀតហើយ ដើម្បីជួយដល់សហគមន៍ជួបការលំបាក ក្នុងខេត្តបន្ទាយមានជ័យ
រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ – កម្មវិធី «ដើរផ្សារមិនអស់លុយ» បានវិលត្រឡប់មកវិញហើយ! បន្ទាប់ពីទទួលបានជោគជ័យចំនួន ២លើកកន្លងមក ក្រុមហ៊ុន កូកា-កូឡា នៅប្រទេសកម្ពុជា កំពុងនាំយកកម្មវិធី «ដើរផ្សារមិនអស់លុយ» មកកាន់សហគមន៍សារជាថ្មីម្តងទៀត។ កម្មវិធី «ដើរផ្សារមិនអស់លុយ» លើកទី៣នេះ នឹងរៀបចំឡើងនៅក្នុងខេត្តបន្ទាយមានជ័យ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ គ្រោងនឹងជួយគាំទ្រដល់គ្រួសារជួបការលំបាកចំនួន ៣.០០០ គ្រួសារ។

ចាប់ពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រាល់ការជាវភេសជ្ជៈ កូកា-កូឡា ១ កេស ក្រុមហ៊ុននឹងបរិច្ចាគថវិកាចំនួន ៥០០ រៀល ចូលក្នុងមូលនិធិគាំទ្រសហគមន៍។ ក្រោមកិច្ចសហការជាមួយអង្គការដៃគូក្នុងស្រុក ថវិកានេះ នឹងត្រូវប្រើប្រាស់ដើម្បីផ្គត់ផ្គង់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ប្រចាំថ្ងៃ ជូនដល់ក្រុមគ្រួសារដែលកំពុងជួបការខ្វះខាត ជាមួយឱកាសដ៏សាមញ្ញប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅដល់អតិថិជន និងអ្នកញ៊ាំ ដើម្បីចូលរួមចំណែកជួយគាំទ្រដល់សហគមន៍ជួបការលំបាកផងដែរ។
គួររំលឹកផងដែរថា កន្លងមក កម្មវិធី «ដើរផ្សារមិនអស់លុយ» បានផ្តល់ការគាំទ្រដល់ក្រុមគ្រួសារជាអ្នកខ្សត់ និងជួបការលំបាក នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាង ៤.០០០ គ្រួសារ ឱ្យទទួលបានគ្រឿងឧបភោគបរិភោគចាំបាច់ប្រចាំថ្ងៃ និងរបស់របរចាំបាច់នានា តាមរយៈសកម្មភាពដើរទិញទំនិញរបស់របរដែលពួកគាត់ត្រូវការដោយឥតគិតថ្លៃ នៅផ្សារដែលរៀបចំឡើងក្នុងសហគមន៍របស់គាត់ផ្ទាល់តែម្តង។

កម្មវិធី «ដើរផ្សារមិនអស់លុយ» ត្រូវបានរៀបចំឡើងដូចទៅនឹងផ្សារទំនិញពិតៗតែម្តង ដែលមិនដូចទៅនឹងការផ្តល់អំណោយសប្បុរសធម៌ទូទៅ ដោយទទួលបានកញ្ចប់អំណោយដែលរៀបចំទុកជាស្រេចនោះទេ។ ក្រុមគ្រួសារជួបការលំបាកដែលចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានបណ្ណទិញទំនិញ ហើយអាចជ្រើសរើសគ្រឿងទេសអាហារ របស់របរប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈចាំបាច់ប្រចាំថ្ងៃដែលសមស្របទៅតាមតម្រូវការជាក់ស្តែងរបស់គ្រួសារខ្លួន ដោយមិនអស់លុយ ឬចំណាយប្រាក់សូម្បីតែមួយរៀល។ សកម្មភាពនេះ ផ្តល់នូវសេរីភាពក្នុងការជ្រើសរើសដ៏សម្បូរបែប សេចក្តីថ្លៃថ្នូរ និងភាពបត់បែនកាន់តែទូលំទូលាយជូនដល់គ្រួសារនីមួយៗ ព្រមទាំងធានាថាការជួយគាំទ្រនេះ ស្របតាមតម្រូវការជាក់ស្តែងដោយឡែកពីគ្នារបស់គ្រួសារនីមួយៗពិតប្រាកដ។
គំនិតផ្តួចផ្តើមដ៏ពិសេសនេះហើយ ដែលធ្វើឱ្យកម្មវិធី «ដើរផ្សារមិនអស់លុយ» មានលក្ខណៈលេចធ្លោ និងប្លែកពីគេ។ ជាជាងការសម្រេចចិត្តជំនួស ថាក្រុមគ្រួសារកំពុងជួបការលំបាក គួរទទួលបានអ្វី កម្មវិធីនេះផ្តល់នូវសេរីភាពជូនពួកគាត់ក្នុងការជ្រើសរើសដោយខ្លួនឯង ដែលបង្កើតបានជាគោលគំនិតមួយនៃការគាំទ្រសហគមន៍ប្រកបដោយប្រសិទ្ធភាព និងចំគោលដៅបំផុត។

លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស – អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានលើកឡើងថា៖ «អស់រយៈពេលជាង ៣៣ ឆ្នាំមកហើយ ដែលផលិតផលភេសជ្ជៈកូកា-កូឡា ត្រូវបានផលិតនៅប្រទេសកម្ពុជា ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។ យើងបានរីកចម្រើនទៅមុខជាមួយបុគ្គលិកខ្មែររបស់យើង ដោយបានរួមសុខទុក្ខ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ព្រមទាំងបានក្លាយជាចំណែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍ដែលយើងចាត់ទុកជាផ្ទះរបស់យើង។ ការរៀបចំកម្មវិធី «ដើរផ្សារមិនអស់លុយ» ជាលើកទី៣ នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់យើង ក្នុងការបម្រើជូនភេសជ្ជៈដល់ប្រជាជនខ្មែរតាមរយៈអាជីវកម្មរបស់យើង និងជាការតបស្នងត្រឡប់ទៅកាន់សហគមន៍របស់យើង ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនជាអតិថិជន និងអ្នកញ៉ាំទាំងអស់បានចូលរួមចំណែកគាំទ្រជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍។»
ស្របពេលដែលកម្មវិធីនេះកំពុងបន្ត យើងសូមអញ្ជើញបងប្អូនទាំងអស់ ចូលរួមជាមួយយើងដើម្បីធ្វើឱ្យរាល់ការជាវទំនិញប្រចាំថ្ងៃរបស់បងប្អូនក្លាយជាការចូលរួមគាំទ្រនូវអំពើល្អរួមគ្នាដ៏មានន័យមួយ។ ការចូលរួមចំណែកតិចតួចពីការជាវភេសជ្ជៈកូកា-កូឡា នឹងជួយកៀរគរជាថវិកាបានកាន់តែច្រើនរួមចំណែកគាំទ្រដល់ក្រុមគ្រួសារ និងសហគមន៍ជួបការលំបាកក្នុងខេត្តបន្ទាយមានជ័យ។
សូមចូលរួមជាមួយយើង ដើម្បីគាំទ្រសហគមន៍ជួបការលំបាក តាមរយៈកម្មវិធី «ដើរផ្សារមិនអស់លុយ» ទាំងអស់គ្នា។ រាល់ការជាវភេសជ្ជៈកូកា-កូឡា របស់បងប្អូន គឺសុទ្ធសឹងតែជាការចូលរួមចំណែកគាំទ្រដល់សហគមន៍របស់យើងទាំងអស់គ្នា!

អំពីក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា–កូឡា ខ្មែរ) ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេមួយប្រទេសកម្ពុជា។ អស់រយៈពេល 33 ឆ្នាំមកហើយ ដែលក្រុមហ៊ុនបាន និងកំពុងផលិតភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។ ចាប់តាំងពីឆ្នាំ1993មក កូកា-កូឡា ខ្មែរ បានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើន និងការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុនជាមួយបុគ្គលិកខ្មែររបស់យើង បានរួមចំណែកដល់ភាពរីកចម្រើនលូតលាស់របស់ប្រទេសកម្ពុជានៅគ្រប់កាលៈទេសៈ តាមរយៈការបង់ពន្ធជូនរដ្ឋ ការបង្កើតឱកាសផ្ទាល់ និងប្រយោលនៅក្នុងប្រព័ន្ធអាជីវកម្មរបស់យើង ការលើកកម្ពស់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងការគាំទ្រសហគមន៍ក្នុងនាមជាពលរដ្ឋល្អ។ រោងចក្របច្ចុប្បន្នដ៏ទំនើបរបស់យើងដែលបានសម្ពោធដាក់ឱ្យដំណើរការនៅឆ្នាំ2016 មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានប្រតិបត្តិការទាំងស្រុងដោយបុគ្គលិកខ្មែរ។
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនដៃគូផលិត និងចែកចាយរបស់ក្រុមហ៊ុន កូកា-កូឡា ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅប្រទេសកម្ពុជា។ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ផលិតភេសជ្ជៈចំនួន 9 ម៉ាកផលិតផល (9 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ដាសានី ស្វេប ហ្វ្យូសធី អាឃ្វ័ររៀស Nutriboost និងMonster Energy (Coca-Cola, Sprite, Fanta, Dasani, Schweppes, Fuze Tea, Aquarius, Nutriboost and Monster Energy) ចែកចេញជា 8 ប្រភេទផលិតផលរួមមាន៖ កូឡា(Colas) ទឹកក្រូច(Flavors) ភេសជ្ជៈសម្រាប់លាយ(Mixers) ភេសជ្ជៈប៉ូវកម្លាំង(Energy Drinks) តែ(Tea) ទឹក(Water) ភេសជ្ជៈបំពេញជាតិទឹក(Isotonic) និងទឹកដោះគោ(Dairy)។ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ និងជួយជំរុញគាំទ្រដល់ការរីកចម្រើនរបស់អាជីវកម្មតូចធំជាង 50,000 កន្លែង នៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត។

អំពីក្រុមហ៊ុន ស្វាយអឺ កូកា–កូឡា លីមីធីត (Swire Coca-Cola Limited)
ក្រុមហ៊ុន ស្វាយអឺ កូកា–កូឡា គឺជាផ្នែកមួយនៃក្រុមហ៊ុន ស្វាយអឺ ប៉ាស៊ីហ្វិក លីមីធីត (Swire Pacific Limited) ដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង(Stock Code៖ 00019/ 00087)។ ក្នុងនាមជាក្រុមហ៊ុនផលិត និងចែកចាយកូកា-កូឡា ធំបំផុតលំដាប់ទី5 លើពិភពលោក ស្វាយអឺ កូកា-កូឡា មានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅ11ខេត្ត និងទីក្រុងសៀងហៃនៃចិនដីគោក តំបន់ស្វយ័តហុងកុង តំបន់តៃវ៉ាន់ អាស៊ីអាគ្នេយ៍ និងរដ្ឋជាច្រើនស្ថិតក្នុងភាគខាងលិចនៃសហរដ្ឋអាមេរិក។ ទំនាក់ទំនងរវាងក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា និងក្រុមហ៊ុន កូកា-កូឡា ចាប់ផ្តើមតាំងពីឆ្នាំ 1965 ក្នុងពេលដែលក្រុមហ៊ុន ស្វាយអឺ កាន់កាប់ភាគហ៊ុនច្រើនជាងគេក្នុងក្រុមហ៊ុនផលិត និងចែកចាយនៅហុងកុង។ បច្ចុប្បន្នក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា គ្រប់គ្រង និងប្រតិបត្តិការរោងចក្រផលិតចំនួន 41 មានផលិតភេសជ្ជៈជាង 60 ម៉ាកផលិតផល និងចែកចាយផលិតផលទាំងនោះ ទៅកាន់ប្រជាជនជាង 940 លាននាក់ ក្នុងអត្រាការលក់ប្រចាំឆ្នាំលើសពី 2.3 ពាន់លានកេស។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រផ្លូវការរបស់យើង៖
- Facebook: https://www.facebook.com/CambodiaBeverageCompany/
- LinkedIn: https://www.linkedin.com/company/cambodia-beverage-company-ltd/
- Telegram: https://t.me/cocacolacambodia
សម្រាប់អ្នកសារព័ត៌មាន សូមទាក់ទង៖
លោកស្រី រិទ្ធ សានីតា ប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាព
[email protected]



