៩០ លាននាក់ បង្ខំចេញពីផ្ទះ ព្រោះបញ្ហាអាកាសធាតុ

បរទេស ៖ មនុស្ស ៩០លាននាក់​ ត្រូវបង្ខំឱ្យចាកចេញពីលំនៅឋាន ដោយសារតែហានិភ័យពីការប្រែប្រួលអាកាសធាតុ បង្កជាគ្រោះរាំងស្ងួត, ទឹកជំនន់ និងកម្ដៅខ្លាំង។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារជនភៀសខ្លួន ​អង្គការសហប្រជាជាតិ បញ្ចេញឲ្យដឹង នៅថ្ងៃសុក្រនេះ។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNHCR​ ​បានឲ្យដឹងថា ជិត ៣ ភាគ ៤ នៃចំនួនមនុស្សដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានទូទាំងពិភពលោក កំពុងរស់នៅក្នុងប្រទេសនានា ដូចជា អាហ្វហ្គានីស្ថាន និងបង់ក្លាដែស ជាដើម ដែលប្រទេសទាំងនេះកំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរដែលពាក់ព័ន្ធនឹងអាកាសធាតុ។

​បើតាម Reuters, របាយការណ៍នេះ ត្រូវបានចេញផ្សាយមុនកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ រៀបចំឡើង នៅទីក្រុង Antalya ប្រទេសតួកគី ។

ទីភ្នាក់ងារ UNHCR ​បានព្រមានមុនកិច្ចប្រជុំកំពូល​ថា ចាំបាច់ត្រូវមានការផ្តល់មូលនិធិបន្ថែម ដើម្បីជួយដល់សហគមន៍ដែលងាយរងគ្រោះ ឱ្យអាចសម្របខ្លួនទៅនឹងស្ថានភាពទាំងនេះបាន។

លោក Anton Leis Garcia ជំនួយការឧត្តមស្នងការទទួលបន្ទុកប្រតិបត្តិការរបស់ UNHCR បានមានប្រសាសន៍ថា​ «យើងត្រូវការហិរញ្ញប្បទានសម្រាប់អាកាសធាតុ ដើម្បីជួយដល់សហគមន៍ដែលកំពុងត្រូវការជំនួយខ្លាំងបំផុត»៕

ប្រភព ៖​ Reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner