ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពិនិត្យឃើញថាមានប្រើប្រាស់សារធាតុញៀន
ភ្នំពេញ៖ យុវជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលអូបែកក្អម ចាប់ខ្លួនពេលកំពុងដើរតាមផ្លូវ នៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះ ទុន សុខ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់កំបូល ខណ្ឌកំពូល។
សមត្ថកិច្ចបានបន្តថា មុនពេលឃាត់ខ្លួន កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញមានប្រើប្រាស់សារធាតុញៀន។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ