សមត្ថកិច្ចខណ្ឌសែនសុខបញ្ជូនជនសង្ស័យ៧នាក់ ទៅតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យចំនួន៧នាក់ ដែលកម្លាំងនគរបាលចម្រុះខណ្ឌសែនសុខ បង្ក្រាបបានជាបន្តបន្ទាប់នាពេលកន្លងមកក្នុងមូលដ្ឋាន ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់ថ្នាំញៀន ករណីលួច និងរំលោភលើទំនុកចិត្ត នៅព្រឹកថ្ងៃទី០៤ខែមេសា ឆ្នាំ២០១៩ម្សិលមិញ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់។

លោកអធិការខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់នេះ ត្រូវបានកម្លាំងរបស់លោកឃាត់បានជាបន្តបន្ទាប់ក្នុងមូលដ្ឋាន ពាក់ព័ន្ធករណីពាក់ព័ន្ធករណីប្រើប្រាស់ ជួញដូរថ្នាំញៀន ករណីលួច និងរំលោភលើទំនុកចិត្ត។ ជនសង្ស័យទាំងនេះ ក្រោយពីមន្ត្រីជំនាញធ្វើការសាកសួររួច ក៏កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់។

លោកអធិការបានបញ្ជាក់ថា កន្លងមកដោយមានការណែនាំពីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត   អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវប្រឹងប្រែងទប់ស្កាត់កុំឲ្យមានបទល្មើសកើតឡើង ជាពិសេសត្រូវការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋឲ្យស្របទៅតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដូច្នេះទើបលោកតែងតែដាក់កម្លាំងល្បាតគ្រប់គោលដៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដើម្បីអនុវត្តន៍ឲ្យបានតាមបទបញ្ជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner