កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ដើម្បីត្រួតពិនត្យឡើងវិញនៅឯកសារទាំងឡាយសម្រាប់យកទៅឆ្លងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ នៅសណ្ឋាគារសុខាភ្នំពេញ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ គឺមានប្រទេសនិងរដ្ឋាភិបាលចំនួន៨១ ដែលបានបញ្ជាក់អំពីការចូលរួម ដោយក្នុងនោះមានប្រទេសខ្លះ ក៏តម្លើងកម្រិតពីថ្នាក់រដ្ឋមន្ត្រីជាគណៈប្រតិភូទៅជានាយករដ្ឋមន្ត្រីក៏បាន។ នេះគឺជាកិច្ចប្រជុំលើកទី៤៨ ថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី។ 

កិច្ចប្រជុំនេះ ដើម្បីត្រៀមក្ខណៈសម្រាប់បើកការប្រជុំថ្នាក់កំពូលហ្វ្រង់ហ្វូកូនី ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៦។ ដោយកិច្ចប្រជុំនេះនឹងត្រួតពិនត្យឡើងវិញទាំងអស់នៅឯកសារទាំងឡាយដែលបានរៀបចំកសាងឡើងសម្រាប់យកទៅឆ្លងកិច្ចប្រជុំកំពូលនៅថ្ងៃទី១៥–១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនី នឹងពិភាក្សាលើឯកសារសំខាន់ៗចំនួនបី រួមមាន៖

 (១) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់ហ្វូកូនីស្តីពីសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍន៍សហគមន៍។

(២) សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពនៅក្នុងតំបន់ហ្វ្រង់ហ្វូកូនី

(៣) សេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌៕

ដោយ៖ពលជ័យ

ads banner